គម្រោង

គម្រោងដែលកំពុងអនុវត្ត

យើងផ្តល់ការបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាពទៅកាន់អតិថិជន និងដៃគូរបស់យើងដើម្បីបង្កើននូវផលិតភាពការងារ ហើយរួមគ្នាផ្តល់ផលជាវិជ្ជមានដ៏យូរអង្វែងដល់សង្គមកម្ពុជានិងអ្នកពាក់ព័ន្ធដទៃទៀត។

ឧបករណ៍និងធនធានរបស់យើងរួមមានវិធីសាស្ត្រក្នុងការកសាងសមត្ថភាពផ្សេងៗ និងកម្មវិធីបណ្តុះបណ្តាល គ្រូឧទ្ទេស នឹងផ្តល់នូវវគ្គបណ្តុះបណ្តាលពីចំងាយ និងនៅទីតាំងផ្ទាល់ និងទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស។

យើងកំណត់ស្តង់ដារវគ្គបណ្តុះបណ្តាលដែលពង្រឹងគុណភាពនិងភាពស៊ីគ្នារវាងគ្រូឧទ្ទេសនិងវគ្គបណ្តុះបណ្តាលនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ទាំងនេះរួមមាន ការរចនាដែលមានលក្ខណៈជាការណែនាំបង្ហាញ មាតិកា និងវិធានក្នុងការបង្រៀន។

យើងផ្តល់នូវវិញ្ញាបនបត្រដែលបញ្ជាក់ពីគុណភាព និងមានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីបង្កើននិងលើកកម្ពស់សមត្ថភាពសហគ្រិន ក្រុមហ៊ុនដែលចាប់ផ្តើម និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

យើងចាប់ដៃគូជាមួយទាំងស្ថាប័នថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដើម្បីកសាងសមត្ថភាព ធ្វើឱ្យទទួលបាននូវលទ្ធផលជាអតិបរមា និងបង្កើននូវប្រសិទ្ធភាពនៃការចំណាយចំពោះកម្មវិធីបណ្តុះបណ្តាល សម្រាប់អាជីវកម្មខ្នាតតូច។

ឫទ្ធិពលបានបង្កើតកម្មវិធីលើទូរស័ព្ទឈ្មោះថា កត់លុយ ដើម្បីនាំមកនូវវគ្គបណ្តុះបណ្តាលដែលត្រូវការបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានការបញ្ជាក់ពីស្តង់ដាគុណភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិទៀតផង។

បណ្តុះបណ្តាល និងអប់រំ

ឫទ្ធិពលត្រូវបានទទួលស្គាល់ថ្នាក់ជាតិជាស្ថាប័នអប់រំចំណេះដឹងហិរញ្ញវត្ថុ ដែលបានធ្វើការងារជាដៃគូជាមួយ ស្ថាប័នដែលធ្វើការផ្នែកអប់រំចំណេះដឹងហិរញ្ញវត្ថុ និងអង្គការស្ម័គ្រចិត្តជាច្រើនទូទាំងប្រទេសកម្ពុជា។ យើងផ្តោតការយកចិត្តទុកដាក់ទៅលើការបង្រៀនក្នុងស្រុក អ្នកជំនាញ និងបុគ្គលិកជាជនជាតិខ្មែរដែលសុទ្ធតែជាអ្នកដែលយល់ពីស្ថានភាព និងបញ្ហាលំបាករបស់បងប្អូននៅតាមសហគមន៍ និងអាចធ្វើការបានជិតស្និទ្ធជាមួយអ្នករៀនផ្ទាល់។

ក្រុមគ្រូឧទ្ទេស និងបុគ្គលិកស្ម័គ្រចិត្តរបស់យើងជាបុគ្គលិកដែលមានចំណង់ចំណូលចិត្តខ្លាំងចំពោះការអប់រំ ចំណេះដឹងហិរញ្ញវត្ថុ និងសុទ្ធតែជាបុគ្គលដែលមានបទពិសោធក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជាលក្ខណៈបុគ្គល ក៏ដូចជាលក្ខណៈអាជីព។ គ្រូឧទ្ទេសនិងបុគ្គលិកទាំងអស់មាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជានិងជាបុគ្គលដែលមកពីផ្នែកអាជីវកម្ម ក៏ដូចជាវិស័យហិរញ្ញវត្ថុផ្ទាល់ខ្លួន។ បុគ្គលិកទាំងនេះមានដូចជា អ្នកច្បាប់អាជីវកម្ម មេធាវី អ្នកគ្រប់គ្រងមូលធន ។ល។ ដែលសុទ្ធតែមានចំណាប់អារម្មណ៍ចំពោះការបង្រៀនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីរបៀបចាត់ចែងគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន។ អ្នកអប់រំ និងបុគ្គលិករបស់យើងត្រូវបានទទួលស្គាល់ជាពិសេសនូវជំនាញដែលអាចធ្វើឱ្យអ្នកចូលរួមអាចចូលរួមបានយ៉ាងពេញលេញក្នុងការពិភាក្សានានា ដោយប្រើនូវបទពិសោធទាំងក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងអាជីពការងារ។

យើងប្ដេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាកន្លែងមួយដែលប្រជាជនមានការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការពិចារណាដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ពួកគាត់ ជីវិតរស់នៅរបស់មនុស្សជាទីស្រលាញ់របស់គាត់ និងជីវិតរស់នៅរបស់មនុស្សដែលនៅជុំវិញគាត់ទូទាំងប្រទេសកម្ពុជាទៀតផង។

ចំណេះដឹងហិរញ្ញវត្ថុអាចផ្តល់នូវផលប៉ះពាល់យ៉ាងជ្រៅទៅក្នុងសមត្ថភាពរបស់បុគ្គលម្នាក់ៗក្នុងការសន្សំដើម្បីអនាគតរបស់ពួកគេ ពួកគេក៏បានដឹងពីការកើនឡើងនូវការប្រថុយប្រថាន​ខ្ពស់​ទាក់ទងនឹង ​បំណុលច្រើននិងការសន្សំតិច។​ អ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចធ្វើការសម្រេចចិត្តដោយឆ្លាតវៃទាក់ទងនឹងការសន្សំ ការធ្វើផែនការចូលនិវត្តន៍ ការវិនិយោគ និងការសម្រេចចិត្តផ្សេងៗទៀត។ ការចាប់ផ្តើមផ្តល់នូវការអប់រំចំណេះដឹងហិរញ្ញវត្ថុចាប់ពីនៅក្មេងៗគឺមានសារសំខាន់ណាស់សម្រេចយុវវ័យដើម្បីសុខមាលភាពផ្នែកហិរញ្ញវត្ថុរយៈពេលយូរអង្វែង។

សម្រាប់យុវវ័យ ការទទួលបានជំនាញផ្នែកហិរញ្ញវត្ថុនឹងផ្តល់នូវអត្ថប្រយោជន៍ភ្លាមៗ និងអាចជួយបង្កើនទម្លាប់ល្អទាក់ទងនឹងលុយសម្រាប់រយៈពេលវែង។ ការរៀនសូត្រក្នុងការគ្រប់គ្រងលុយកាក់បានល្អនឹងជួយឱ្យយុវជនមានលទ្ធភាពរស់នៅដោយពេញលេញ និងមានរបៀបរស់នៅដែលមិនមានកង្វល់។

យើងផ្តល់នូវជំនាញទៅសល់សិស្ស និស្សិត និងយុវជន ដែលពួកគេត្រូវការដើម្បីធ្វើសេចក្តីសម្រេចចិត្តដែលឆ្លាតវៃ។ ជាមួយនឹងបណ្តាញអ្នកអប់រំ និងអ្នកជំនាញ ផ្នែកចំណេះដឹងហិរញ្ញវត្ថុ យើងបង្កើននូវកម្មវិធីវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនៅក្នុងសាលារៀន វិទ្យាល័យ និង សកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា។

ចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល (DFL) គឺត្រូវបានក្លាយជាវិធីសាស្ត្រដ៏មានសារសំខាន់មួយសម្រាប់ការអប់រំ នៅក្នុងយុគបច្ចេកវិទ្យាឌីជីថលនេះ។ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ‘gig’ មានន័យថា បុគ្គលម្នាក់ៗមានទំនួលខុសត្រូវដោយខ្លួនឯងទៅលើការធ្វើផែនការហិរញ្ញវត្ថុ រួមទាំងផែនការចូលនិវត្តន៍ទៀតផង។ ប្រជាជនកម្ពុជាត្រូវការការគ្រប់គ្រងការសន្សំសម្រាប់ការចូលនិវត្តន៍និងសោធនដោយខ្លួនឯងឱ្យកាន់តែច្រើនជាងបច្ចុប្បន្ន។ អ្នកប្រើប្រាស់ត្រូវតែមានចំណេះដឹងទំនើបកម្មផ្នែកហិរញ្ញវត្ថុដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវផលិតផល និងសេវាកម្មនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងអាចជៀសវាងបាននូវការក្លែងបន្លំ និងការប្រព្រឹត្តកំហុសដែលបណ្តាលឱ្យខាតបង់។ ចំនុចនៃការអភិវឌ្ឍនេះត្រូវការឱ្យយើងអភិវឌ្ឍន៍កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុដើម្បីបង្កើននូវចំណេះដឹងហិរញ្ញវត្ថុនេះ ដោយផ្តោតទៅលើជំនាញសំខាន់ៗដែលចាំបាច់សម្រាប់អ្នកដែលចូលរួមនៅក្នុងសេដ្ឋកិច្ចឌីជីថល។

នៅឫទ្ធិពល យើងសហការជាមួយដៃគូជាច្រើនក្នុងការអភិវឌ្ឍនូវនិយមន័យដ៏សមស្របនៃអ្វីទៅជា ចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ការរៀបចំ និងអនុវត្តនូវឧបករណ៍ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ និងរៀបចំនូវយុទ្ធសាស្ត្រនិងកម្មវិធីដើម្បីលើកកម្ពស់ការអប់រំចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលនេះក៏ដូចជាកម្មវិធីពិសេសៗជាច្រើនទៀតទៅដល់ក្រុមប្រជាជនដែលងាយរងគ្រោះ រួមមានមនុស្សចាស់ជរា អ្នកដែលទទួលបានការសិក្សាទាប ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ក៏ដូចជាអាជីវកម្មដែលទើបចាប់ផ្តើម​ និងស្រ្តីជាដើម។

កម្មវិធីអភិវឌ្ឍន៍បំណិនជីវិតរបស់យើងធ្វើឡើងដើម្បីកសាងសមត្ថភាពបុគ្គលក្នុងការសម្រេចចិត្ត និងធ្វើសកម្មភាពដែលផ្តល់ផលវិជ្ជមានទៅដល់ជីវិតរស់នៅរបស់ពួកគេ និងជីវិតរស់នៅរបស់មនុស្សដែលនៅជុំវិញពួកគេ។ ដើម្បីលូតលាស់ជាបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ ការសិក្សាពីបំណិនជីវិតពិតជាមានសារសំខាន់ណាស់សម្រាប់យុវជន។ បំណិនជីវិតរួមមាន ការគិតដោយស៊ីជម្រៅ និងការបង្កើតថ្មី ការធ្វើសេចក្តីសម្រេចចិត្ត ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជំនាញក្នុងការអភិវឌ្ឍចំណងទាក់ទងដ៏ល្អ និងការគិតវិជ្ជមានពីខ្លួនឯងផងដែរ។ បំណិនជីវិតជួយដល់មនុស្សឱ្យមានទំនួលខុសត្រូវ និងជ្រើសរើសបានត្រឹមត្រូវ និងអាចជួយឱ្យប្រសើរឡើងនូវរបៀបរបបរស់នៅ និងជំនាញអាជីពផងដែរ។ យោងតាម អង្គការសុខភាពពិភពលោក WHO បំណិនជីវិតមានន័យថា “សមត្ថភាពក្នុងការប្រើប្រាស់អកប្បកិរិយាជាវិជ្ជមាននិងអាចបត់បែនបានដើម្បីដោះស្រាយបាននូវបញ្ហា និងឧបសគ្គនានាដែលកើតមានឡើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។ សាលារៀនទាំងអស់គួរតែផ្តល់ការសិក្សាជំនាញជីវិតនិងសុខភាពផ្លូវចិត្តនេះផងដែរ។

ទោះជាយ៉ាងនេះក្តី កុមារជាច្រើននៅក្នុងប្រទេសកម្ពុជាមិនទាន់ទទួលបានការអប់រំដែលផ្តល់នូវការ បណ្តុះបណ្តាលជំនាញទាំងនេះទេ។ ពុទ្ធិពលសហការជាមួយដៃគូជាច្រើនក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា សាលារៀន អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានាដើម្បីបង្កើននូវកម្មវិធីនិងវិធីសាស្ត្របង្រៀនស្តីពី បំណិនជីវិត ដើម្បីជួយឱ្យកម្មវិធីអាចរួមបញ្ចូលកាន់តែមានប្រសិទ្ធភាពទៅក្នុងការបង្រៀនជំនាញទៅដល់សិស្ស នៅក្នុងការសិក្សាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ជួបក្មេងប្រុសស្រីតាមរយៈកម្មវិធីអភិវឌ្ឍន៍បំណិនជីវិត ទាំងនៅក្នុង និងនៅខាងក្រៅប្រព័ន្ធអប់រំ បានផ្តល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបានបញ្ជ្រាបចំណេះដឹងផ្សេងៗទៀតដើម្បីលើកកម្ពស់កុមារី និងស្ត្រីវ៏យក្មេងថែមទៀតផង។ កម្មវិធីនេះនឹងជួយជំរុញទាំងក្នុងបរិបទវប្បធម៌ និងបង្កើតនូវការផ្លាស់ប្តូរទៅដល់សង្គមសម្រាប់ក្មេងជំនាន់ក្រោយ។

គ្រួសារណាដែលអាចប្រើប្រាស់នូវសេវាកម្មហិរញ្ញវត្ថុដែលត្រឹមត្រូវ គឺហាក់ដូចជាបានអភិវឌ្ឍន៍ជីវិតរស់នៅមួយ ដែលមាននិរន្តរភាព ពួកគេអាចវិនិយោគកាន់តែច្រើនទៅលើសុខភាព ការសិក្សា និងបានចូលរួម និងទាញយកអត្ថប្រយោជន៍ពីទីផ្សារថែមទៀតផង។

នៅក្នុងប្រទេសកម្ពុជា មានតែ២២%ប៉ុណ្ណោះនៃយុវជនដែលមានគណនីនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយការមិនបានប្រើប្រាស់សេវាហិរញ្ញវត្ថុ គឺកាន់តែមានច្រើនក្នុងចំណោមយុវជន និងស្ត្រីក្រីក្រនៅតាមជនបទ និងប្រជាពលរដ្ឋដែលបាត់បង់ឱកាសដទៃទៀត។ ២៩%នៃប្រជាជនជាយុវវ័យមិនអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទាំងផ្លូវការ និងក្រៅផ្លូវការ។ នៅទីកន្លែងដែលមានដង់ស៊ីតេប្រជាជនតិច ថ្លៃដើមក្នុងការធ្វើប្រតិបត្តិការខ្ពស់ តម្រូវការក្នុងការធ្វើប្រតិបត្តិការតិចតួច, បទដ្ឋានអវិជ្ជមានខ្លះរបស់សង្គម និងការហាមឃាត់តាមរយៈបទបញ្ញត្តនានា គឺជាឧបសគ្គដ៏ធំដល់ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុផ្លូវការដែលមាននិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង អ្នកក្រីក្រខ្លាំង ចំណាយ៥%នៃចំណូលប្រចាំឆ្នាំរបស់ពួកគេទៅលើសេវាកម្មហិរញ្ញវត្ថុ ភាគច្រើនគឺទៅលើឧបការណ៍ហិរញ្ញវត្ថុក្រៅផ្លូវការដែលមានហានិភ័យខ្ពស់ និងមានតម្លៃខ្ពស់ជាងផងដែរ ការណ៍នេះកម្រិតនូវលទ្ធភាពរបស់ពួកគេក្នុងការប្រើប្រាស់ទីផ្សារ និងយល់ដឹងពីការវិនិយោគទៅលើសុខភាព ការអប់រំ​ និងអាហារូបត្ថម្ភជាដើម។
នៅពុទ្ធិពល យើងជួយជំរុញក្រុមសន្សំ និងវិនិយោគ តាក់តែងឱ្យមានការជ្រើសរើសសមាជិកក្រុម ដែលអាចឱ្យសមាជិកម្នាក់អាចសន្សំប្រាក់បានជាមួយគ្នា និងអាចទទួលបានកម្ចីពីក្រុមសន្សំនោះវិញ។ ក្រុមសន្សំផ្តល់ឱកាសឱ្យសមាជិកក្រុមអាចសន្សំប្រាក់បានទោះជាចំនួនតិចតួចក្តី ហើយអាចទទួលបានកម្ចីដែលមានលក្ខខណ្ឌងាយស្រួលសមស្រប និងក៏អាចទទួលបានការធានារ៉ាប់រងជាមូលដ្ឋានផងដែរ។ ពួកគេជាម្ចាស់ គ្រប់គ្រង និងដំណើរការក្រុមដោយសមជិកក្រុម ពួកគេធ្វើឱ្យមាននិរន្តរភាពទាំងផ្នែកហិរញ្ញវត្ថុ និងក្រុមរបស់ពួកគេផងដែរ។

ទម្រង់មីក្រូហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅតាមសហគមន៍បែបនេះផ្តល់ឱកាសឱ្យប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាមូលដ្ឋាននៅក្នុងសហគមន៍ វាជាតំណាងឱ្យសំណាញ់សុវត្ថិភាពដែលជួយដល់គ្រួសារដែលមានចំណូលទាបទាំងឡាយដើម្បីប្រើប្រាស់នៅក្នុងគ្រួសារ វិនិយោគ និងបំពេញបានតម្រូវការបន្ទាន់នានា។

សេវាកម្មគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម

01
ហិរញ្ញវត្ថុ និងគណនេយ្យ
02
ការប្រឹក្សាផ្នែកអចលនទ្រព្យ
03
ម៉ៃ (សេវាកម្មរៀបចំដំណើរកម្សាន្ត)
ហិរញ្ញវត្ថុ និងគណនេយ្យ

ឫទ្ធិពលផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងគណនេយ្យទៅតាមតម្រូវការនិងទំហំនៃអាជីវកម្មទៅដល់ អាជីវកម្មខ្នាតតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជា។ ដំណោះស្រាយដែលយើងផ្តល់ឱ្យគឺធ្វើយ៉ាងណាជួយដល់ ម្ចាស់ អាជីវកម្មក្នុងការគ្រប់គ្រងគណនីរបស់ខ្លួនបានងាយស្រួល និងជួយបង្កើតនូវប្រព័ន្ធគណនេយ្យដែលដំណើរការនៅលើប្រព័ន្ធផ្ទុកទិន្នន័យក្លោដ ​(Cloud) នៅក្នុងតម្លៃមួយដែលកាន់តែមានប្រសិទ្ធភាព។

សេវាកម្មសម្រាប់អាជីវកម្មរបស់យើងរួមមាន៖
គណនេយ្យទូទៅ និងការកត់ត្រាបញ្ជី (Bookkeeping)
គណនេយ្យគ្រប់គ្រង
របាយការណ៍ប្រចាំខែនិងការបិទបញ្ជី
ការរៀបចំប្រកាសពន្ធ និងអនុឡោមភាព
រៀបចំបញ្ជីបើកប្រាក់បៀវត្ស
ដំឡើងកម្មវិធីគណនេយ្យតាមប្រព័ន្ធក្លោដ (Cloud)

គ្រប់ពេលដែលអ្នកធ្វើការងារជាមួយឫទ្ធិពល អ្នកនឹងមានសន្តិភាពផ្លូវចិត្តដោយប្រាកដថា ហិរញ្ញវត្ថុរបស់អ្នក គឺមានសុវត្ថិភាព។ យើងផ្តល់តម្លៃដល់គ្រប់គោលបំណងទាំងអស់របស់អតិថិជនរបស់យើង និងបន្តស្វែងរកវិធីសាស្ត្រផ្សេងៗនិងថ្មីៗទៀតដើម្បីរក្សាការពារធនធាន បង់ពន្ធឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព និងប្រាកដថាអាជីវកម្មរបស់អ្នកនឹងដំណើរការទៅដោយរលូន។ យើងចំណាយពេលវេលាដើម្បីស្វែងយល់ជារៀងរាល់ថ្ងៃពីរបៀបដែលអាជីវកម្មរបស់អ្នកដំណើរការយ៉ាងណា ហើយយើងរៀបចំផែនការគណនេយ្យ និងកាត់កត់ត្រាបញ្ជីទៅតាមតម្រូវការជាក់លាក់របស់អ្នក។

ការប្រឹក្សាផ្នែកអចលនទ្រព្យ

សេវាកម្មផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យជាយុទ្ធសាស្ត្ររបស់យើងគឺត្រូវបានគ្រប់គ្រងដោយអ្នកជំនាញដែលត្រូវបានទទួលស្គាល់នៅក្នុងវិស័យនេះ ហើយនៅពីក្រោយដោយក្រុមដែលមានពហុជំនាញ ដែលអាចឱ្យយើងរៀបចំដំណើរការដែលបង្ហាញពីផ្នែកហិរញ្ញវត្ថុ ពន្ធអាករ និងទ្រព្យសម្បត្តិ។

យើងប្រមូលផ្តុំបទពិសោធរបស់យើងនៅក្នុងវិស័យអចនលទ្រព្យ និងកត់ត្រានូវរាល់ការងារដែលយើងសម្រេចបាន។

យើងអាចរៀបចំនូវរាល់ប្រតិបត្តិការទាំងឡាយនិងធ្វើការបង្ហាញទៅកាន់អ្នកវិនិយោគទាំងលក្ខណៈឯកជន និងស្ថាប័ន។

យើងក៏ផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ ដែលមានលក្ខណៈបត់បែននិងជាការបង្កើតនូវគុណតម្លៃរយៈពេលវែង ហើយភាពខ្លាំងមួយទៀតរបស់យើងគឺយើងមានទំនាក់ទំនងដ៏រឹងមាំជាមួយធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា។

ការស្វែងយល់ពីឱកាសនៅពីក្រោយទីផ្សាររខាងក្រៅ ធ្វើឱ្យយើងកំណត់បាននូវឱកាសដែលនាំឱ្យមានប្រយោជន៍ទៅដល់អតិថិជនរបស់យើង។

ម៉ៃ (សេវាកម្មរៀបចំដំណើរកម្សាន្ត)

នៅពេលដែលអ្នករៀបចំផែនការប្រជុំ ការធ្វើដំណើរកម្សាន្តដើម្បីលើកទឹកចិត្តបុគ្គលិក សន្និបាទ ការតាំងបង្ហាញ និងព្រឹត្តិការណ៍នានា បើទោះជានៅក្នុងប្រទេសកម្ពុជាឬក៏នៅក្រៅប្រទេស អ្នកមិនចាំបាច់ត្រូវគិតច្រើនទេ

ឫទ្ធិពលមានក្រុមការងារនិងបណ្តាញដែលមានជំនាញផ្នែកទាំងអស់នេះដែលនឹងធ្វើការងារជិតស្និទ្ធជាមួយអ្នកតាំងពីការចាប់ផ្តើមរហូតដល់ដំណើរការ ដើម្បីផ្តល់នូវកម្មវិធីមួយដែលមានលក្ខណៈបត់បែនសមស្របទៅតាមអ្វីដែលអ្នកចង់បាន។ យើងប្តេជ្ញាផ្តល់នូវសេវាកម្មដ៏រលូនក្រោមទស្សនៈមួយគឺបង្កើតបទពិសោធល្អអស្ចារ្យ សម្រាប់អ្នកចូលរួមកម្មវិធីទាំងអស់។ យើងទទួលរ៉ាប់រងអ្វីៗទាំងអស់តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ ផ្តល់ដល់អ្នកដែលជាអតិថិជនរបស់យើង នូវបទពិសោធដែលប្លែក និងមិនមានបន្ទុក។

លើសពីនេះ តាមរយៈបទពិសោធជាច្រើនឆ្នាំនៅក្នុងវិស័យនេះ យើងមានចំណងទាក់ទងយ៉ាងរឹងមាំជាមួយ បណ្តាសណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ថែមជាមួយនឹងបុគ្គលិកដែលប្រកបដោយបទពិសោធ និងចំណេះដឹងរបស់យើង យើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវសេវាកម្មដែលគ្មានគូប្រៀបនៅក្នុងតម្លៃ មួយដែលមានលក្ខណៈប្រកួតប្រជែង ដែលទាំងអស់នេះនឹងធ្វើឱ្យយើងនឹងក្លាយជាដៃគូដ៏ល្អបំផុតនៅ គ្រប់ដំណើរកម្សាន្តរបស់លោកអ្នក។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236