ចំណេះដឹង និង ព័ត៌មាន

អាជីវកម្មខ្នាតតូចនិងមធ្យម

ការប្រាក់ទាបជួយដល់កសិករច្រើន ខណៈដែលរដ្ឋមន្ត្រីកសិកម្មស្នើឱ្យ ADBបន្តគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ

9/16/2024
រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សាពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយនឹងក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី(Mid-term Review Mission ADB)​ បានឱ្យដឹងថាកម្ចីក្នុងអត្រាការប្រាក់ទាប ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

រដ្ឋមន្ត្រីកសិកម្ម ស្នើដល់ World Bank ផ្តល់ការប្រាក់សម្រាប់កសិករ និងសហគមន៍ចិញ្ចឹមត្រី សម្រាប់ពង្រីកអាជីវកម្ម

9/16/2024
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យក្រុមការងារធនាគារពិភពលោក (World Bank) ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម ឱ្យមានភាពរឹងមាំ និងមានលទ្ធភាពសងត្រលប់ទៅវិញ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបជាមួយនឹង World Bank នៅថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២៤នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ក្នុងទំហំវិនិយោគជាង ១,២ពាន់លានដុល្លារ ក្នុងខែសីហា

9/16/2024
CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ក្នុងទំហំវិនិយោគជាង១,២ពាន់លានដុល្លារ ក្នុងខែសីហា
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាលចិន ផ្តល់ហិរញ្ញប្បទាន២លានដុល្លារ អនុវត្តគម្រោងមេគង្គ-ឡានឆាង ក្នុងខេត្ត៨នៅកម្ពុជា

9/16/2024
កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារ កាលពីថ្ងៃទី០៥​ ខែកញ្ញាឆ្នាំ២០២៤នេះ។ កិច្ចសហប្រតិបត្តិការតាមរយៈគម្រោងមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា បាននាំចេញអង្ករជាង៤១ម៉ឺនតោន រកចំណូលបានជាង ៣០៥លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤

9/16/2024
កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ៤១២ ០២៣តោន ទៅកាន់គោលដៅចំនួន៦៥ តាមរយៈក្រុមហ៊ុនចំនួន៥៣ ដែលគិតជាទឹកប្រាក់មានចំនួន ៣០៥,១៥លានដុល្លារ ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ គាំទ្រវិស័យឌីជីថល, សេដ្ឋកិច្ចបៃតង និង SMEs

9/16/2024
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឱ្យជួយពិនិត្យ និងជួយគាំទ្របន្ថែមទៀត ដល់វិស័យថ្មីដូចជា វិស័យឌីជីថល សេដ្ឋកិច្ចបៃតង ពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។ ការស្នើសុំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោក អាសាដ យ៉ាកុប តំណាង IFC ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ។
~
អត្ថបទដោយ៖
Phoung Somphors

ADB ផ្តល់ហិរញ្ញប្បទានជិត ៩៤លានដុល្លារ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ ក្នុងខេត្តចំនួន៩

9/16/2024
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន(WASH) នៅទីជនបទសម្រាប់ពលរដ្ឋ ៨,៨ពាន់គ្រួសារ ក្នុងភូមិចំនួន៤០០ នៃឃុំចំនួន៥០ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា គម្រោងនេះផ្តោតលើខេត្តចំនួន៩ រួមមានបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា នាំចេញកសិផលបានជាង៦លានតោន ស្មើនឹងជាង៣៦៥០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤

9/16/2024
ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលខ្មែរទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេស នៅទូទាំងពិភពលោកដោយសម្រេចបានការនាំចេញជាង ៦លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៣៦៥០លានដុល្លារ។ទំហំនៃការនាំចេញនេះ កើនឡើងជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆមាសទី១ ឆ្នាំ២០២៣ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនខ្មែរចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌា នៅទីក្រុងញូវដេលី

9/3/2024
អង្គភាពជំរុញពាណិជ្ជកម្មឥណ្ឌា (ITPO)និងសហព័ន្ធឧស្សាហកម្មស្បែកជើងឥណ្ឌា (CIFI) នឹងសហការគ្នារៀបចំ«ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨» នៅ Bharat Mandapam, Pragati Maidan ទីក្រុងញូវដេលីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី០៨-១០ ខែសីហា ខាងមុខនេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលពីការលក់អង្ករបានជិត២៤៨លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤

9/3/2024
ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអង្ករចំនួនជាង៣.៣ម៉ឺនតោន ដែលស្មើនឹងប្រមាណ ២៤៧,៦០លានដុល្លារ តាមរយៈក្រុមហ៊ុនចំនួន៥១ ទៅកាន់គោលដៅចំនួន៦៣គោលដៅ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236