ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនខ្មែរចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌា នៅទីក្រុងញូវដេលី
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ អង្គភាពជំរុញពាណិជ្ជកម្មឥណ្ឌា (ITPO)និងសហព័ន្ធឧស្សាហកម្មស្បែកជើងឥណ្ឌា (CIFI) នឹងសហការគ្នារៀបចំ«ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨» នៅ Bharat Mandapam, Pragati Maidan ទីក្រុងញូវដេលីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី០៨-១០ ខែសីហា ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ខែកក្កដានេះ បានឲ្យដឹងថា ពិព័រណ៍ខាងលើ ជាវេទិកាតាំងបង្ហាញសម្ភារស្បែកជើងខ្សែរច្រវ៉ាក់ផលិតផល ឧបករណ៍ បច្ចេកវិទ្យា វត្ថុធាតុដើមសមាសធាតុសម្រាប់ផលិតស្បែកជើង សម្ភារៈសំយោគ (PVC និង PU)សារធាតុគីមី ផលិតផលស្បែក និងគ្រឿងបន្លាស់។ ពិព័រណ៍ដដែរនេះក៏នឹងផ្តល់ឱកាសដល់បណ្តាសហគ្រិនដែលមានបំណងធ្វើការនាំចូលផលិតផលស្បែកជើងពីប្រទេសឥណ្ឌាមកកាន់ទីផ្សារក្នុងស្រុកផងដែរ។

បណ្តាសហគ្រិនខ្មែរ ដែលមានបំណងចូលរួមពិព័រណ៍ខាងលើសូមទាក់ទងបំពេញបែបបទចូលរួមអនឡាញតាមតំណភ្ជាប់៖https://domesticbooking.indiatradefair.com/តាមរយៈលោក Shri Alok Jain, ដែលមានទូរស័ព្ទលេខ+៩១-៩៨១១១២១៦៣៦ ឬអ៊ីម៉ែល iff.cifi@gmail.com:/cifi.delhi@gmail.com យ៉ាងយូរបំផុតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://indiatradefair.com/foodwear-fair៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236