ក្រុមការងាររបស់យើង

ទិត្យ កំរង

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឫទ្ធិពល ជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ ជាអ្នកបណ្តុះបណ្តាល និងជាអ្នកជំនាញអភិវឌ្ឍកម្មវិធីសិក្សា

ទិត្យ កំរង

លោក កំរង មានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងអាជីពដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ គ្រប់គ្រង ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងអប់រំ។ លោកចាប់ផ្តើមអាជីពការងាររបស់ខ្លួនជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅកាលពីឆ្នាំ១៩៩៨ និងបានក្លាយជាគ្រូបង្រៀនមធ្យមសិក្សានៅក្នុងឆ្នាំ២០០៣។ នៅឆ្នាំ២០០៤ លោក ទិត្យ​ កំរងបានចូលបម្រើការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាមន្ត្រីឥណទាន និងត្រូវបានដំឡើងតួនាទីជាអ្នកគ្រប់គ្រងសាខា លោកបានបង្កើតនិងអភិវឌ្ឍនូវកម្មវិធីបណ្តុះបណ្តាលមួយចំនួនទៅឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។​ លោកកំរងបានសហការបង្កើតនូវកម្មវិធីសិក្សាមួយស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុនៅក្នុងគម្រោងកម្មវិធីមួយរបស់អង្គការ Good Return ដែលបង្កើតឡើងដោយអង្គការអប់រំពិភពលោកអូស្ត្រាលី ហើយលោកក៏បានដឹកនាំក្រុមគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សហគមន៍នានានៅក្នុងខេត្តចំនួន៧។ លោកក៏បានដឹកនាំក្រុមការងាររបស់ KTC ធ្វើការងារជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលអនុវត្ត​គម្រោងពង្រឹង អំណាចសេដ្ឋកិច្ចស្ត្រីដោយផ្តល់នូវការកសាងសមត្ថភាពទៅដល់ក្រុមប្រឹក្សាឃុំ អ្នកជំនួញជាស្ត្រី និងជាស្ត្រីមេផ្ទះនៅក្នុងខេត្តចំនួន៨ទូទាំងប្រទេសកម្ពុជា។ លោក កំរង ក៏បានបង្កើតនូវកម្មវិធីចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់យុវជន និងបានធ្វើសិក្ខាសាលាជាច្រើនទៅដល់សិស្សនិស្សិតនៅតាមសកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា។

ប៉ែន បុប្ផា

នាយិកានៃក្រុមហ៊ុនឫទ្ធិពល ជាគ្រូបណ្តុះបណ្តាលនិងជាអ្នកប្រឹក្សាយោបល់ផ្នែកបំណិនជីវិតនិងចំណេះដឹងហិរញ្ញវត្ថុ

ប៉ែន បុប្ផា

អ្នកស្រី បុប្ផា មានបទពិសោធន៍ច្រើនជិត២០ឆ្នាំក្នុងវិស័យអប់រំ ផ្នែកបណ្តុះបណ្តាល គ្រប់គ្រង ភាពជាអ្នកដឹកនាំ និងការប្រឹក្សាយោបល់។ អ្នកស្រីបានបណ្តុះបណ្តាលទៅដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាភូមិអំពីអភិបាលកិច្ចល្អ ការចូលរួមរបស់សង្គមស៊ីវិល និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ រយៈពេល៨ឆ្នាំចុងក្រោយនេះ អ្នកស្រីបានធ្វើវគ្គបណ្តុះបណ្តាលបំណិនជីវិតមួយចំនួនដូចជា ការអភិវឌ្ឍផ្ទាល់ខ្លួន ការជំរុញលើកទឹកចិត្ត ការប្រាស្រ័យទាក់ទងនិងសម្របសម្រួល ទៅដល់សិស្ស​និស្សិត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀតផង។ អ្នកស្រីជាវាគ្មិនផ្តល់កម្លាំងចិត្តម្នាក់នៅក្នុងប្រទេសកម្ពុជាដែរ អ្នកស្រីធ្លាប់បានបម្រើការងារនៅក្នុងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិកដូចជា ប្រទេសហ្វីលីពីន វៀតណាម បង់ក្លាដេស និងទីម័រខាងកើត និងបានចូលរួមកម្មវិធី ភាពជាអ្នកដឹកនាំស្រ្តីវ័យក្មេងនៅសហរដ្ឋអាមេរិក អេស្ប៉ាញ ជប៉ុន -ល- អ្នកស្រីក៏ត្រូវបានជ្រើសរើសជាអ្នកស្រីជាអ្នកដឹកនាំប្រចាំប្រទេសកម្ពុជា នៃបណ្តាញស្ត្រី YSEALI និងក៏ជាម្ចាស់អាជីវកម្ម និងសហគ្រិនមួយរូបផងដែរ។

ជាវ សំណាង

នាយករងប្រតិបត្តិនៃក្រុមហ៊ុនឫទ្ធិពល

ជាវ សំណាង

លោកមានបទពិសោធន៍៧ឆ្នាំក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក។ លោកបានចាប់ផ្តើមអាជីពនេះពីតួនាទីជាអ្នកស្ម័គ្រចិត្តរហូតដល់ក្លាយជានិពន្ធនាយករង ទទួលបន្ទុកផ្នែកផលិតព័ត៌មានវីដេអូ និងជាប្រធានគម្រោងថ្មីៗ២៥ ដែលជាផ្នែកមួយរបស់សារព័ត៌មានថ្មីៗ ហើយលោកបានចូលរួមបណ្តុះបណ្តាលអ្នកសារព័ត៌មានវ័យក្មេងតាមខេត្តជាច្រើនរូប ក្នុងគម្រោងរបស់អង្គការស្ថាប័ន ជាអាទិ៍ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)។ សំណាង បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តមួយចំនួនទាក់ទងនឹងការអភិវឌ្ឍ និងភាពជាអ្នកដឹកនាំនៅក្នុងសហគមន៍ទៀតផង។ លោក សំណាង ក្នុងនាមជានាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ឫទ្ធិពល ប្ដេជ្ញាយកចំណេះជំនាញរបស់ខ្លួនដែលមានកន្លងមក និងការរៀនសូត្រថ្មីៗបន្ថែម មកដឹកនាំការផលិតព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ ព័ត៌មានបែបចំណេះដឹង និងវីដេអូល្អៗ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីរឿងលុយកាក់ និងបំណិនជីវិតផ្សេងៗ។

ផន រិទ្ធី

នាយក
ផ្នែកលក់ និង ទីផ្សារ

ផន រិទ្ធី

លោក ផន រិទ្ធី, ជានាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនឫទ្ធិពល

លោកមានបទពិសោធន៏ច្រើនជាង ៣ឆ្នាំក្នុងវិស័យផ្នែកលក់ និងទីផ្សារ​។​​ អំឡុងពេលសិក្សាមហាវិទ្យាល័យ រិទ្ធី គឺជាយុវជនសកម្មម្នាក់​។ លោកមានបទពិសោធន៍ចូលរួមបង្កើតនិងដឹកនាំក្រុមបណ្ដាញយុវជន និងជាអ្នកស្ម័គ្រចិត្តរៀបចំកម្មវិធីសិក្ខាសាលា យុទ្ធនាការសង្គមផ្សេងៗ។  លោកទទួលបានវគ្គសិក្សាជាច្រើន ពាក់ព័ន្ធនឹងទីផ្សារ ទីផ្សារឌីជីថល ដំណើរការអាជីវកម្ម និងភាពជាអ្នកដឹកនាំ។ ដោយសារមាន ចំណេះជំនាញបទពិសោធន៍លើផ្នែកទីផ្សារ និងការងារសង្គមទន្ទឹមគ្នា រិទ្ធី យល់ច្បាស់ពីការធ្វើឲ្យផលិតផល ទទួលបានការសារទពីសង្គម និងមានអាយុកាលយូរអង្វែង តាមរយៈការបង្កើតគុណតម្លៃរបស់ផលិតផល ឬក្រុមហ៊ុនផ្ទាល់។​

ហ៊ុល ចាន្សារស្មី

អ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រុមហ៊ុនឫទ្ធិពល

ហ៊ុល ចាន្សារស្មី

ទន្ទឹមនឹងការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅវិទ្យាស្ថានវណ្ណដា កញ្ញារស្មី បានបញ្ចប់វគ្គបណ្តុះបណ្តាលជាច្រើនមានដូចជា ការគ្រប់គ្រងខ្លួនឯងនិងការបង្កើនគុណភាពរស់នៅ ការជំរុញលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង ផ្នត់គំនិតវិជ្ជមានឆ្ពោះទៅកាន់ឥរិយាបទវិជ្ជមាន និងផលិតភាពការងារខ្ពស់ ចក្ខុវិស័យដើម្បីជោគជ័យ ការនិយាយជាសាធារណៈ និងវគ្គបណ្តុះបណ្តាលជាច្រើនទៀត។ ក្រៅពីការងារប្រចាំថ្ងៃរបស់ខ្លួន រស្មីឆ្លៀតពេលវេលាចូលរួមក្នុងកម្មវិធីក៏ដូចជាសកម្មភាពសង្គមមួយចំនួន ជាពិសេស កម្មវិធីដែលទាក់ទងនឹងការអភិវឌ្ឍយុវជនក្នុងនាមជាអ្នកស្ម័គ្រចិត្តទៀតផង។ កញ្ញាបានរួមចំណែកក្នុងកិច្ចការសង្គម បរិស្ថាន និងកម្មវិធីផ្នែកកសិកម្ម និងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុផងដែរ។

នៅ ម៉ាលីន

អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាល

នៅ ម៉ាលីន

កញ្ញា ម៉ាលីន ធ្លាប់មានបទពិសោធន៍លើវិស័យបណ្ដុះបណ្ដាល និងការសម្របសម្រួលប្រហែល 3 ឆ្នាំកន្លងមកហើយ កញ្ញាចូលចិត្តក្នុងការចែករំលែក និងរៀនយល់ពីបញ្ហាប្រឈមពីមនុស្សជុំវិញខ្លួន។ ការងារកាលពីមុនរបស់កញ្ញា គឺជាអ្នកសម្របសម្រួល ហើយគាត់បានបណ្តុះបណ្តាលដល់ ស្ត្រីនិង សហគ្រិនស្ត្រីជាច្រើននាក់នៅក្នុងទីក្រុងភ្នំពេញ និងខេត្តគោលដៅមួយចំនួនផងដែរ វគ្គបណ្តុះបណ្តាលទាំងនោះផ្តោតសំខាន់លើអាជីវកម្ម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ កាលពីមុនគាត់ជាមនុស្សម្នាក់ដែលមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចជាប្រចាំ ប៉ុន្តែឥឡូវនេះគាត់បានយល់អំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយគាត់ចង់ចែករំលែកគន្លឹះ និងមេរៀនដែលគាត់ធ្លាប់បានជួបទៅកាន់អ្នកផ្សេងទៀត។ កញ្ញាជឿជាក់យ៉ាងមុតមាំថាចំណេះដឹងនៃការគ្រប់គ្រងហិរញ្ញវត្ថុមានថាមពលខ្លាំងក្នុងការផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់យើងឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របតាមបេសកកម្មរបស់ ឬទ្ធិពល ក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជន និងសហគ្រាសកម្ពុជា ជាមួយនឹងចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

លោក សុផល ជីវន្ត

រចនាក្រាហ្វិក និងគ្រប់គ្រងការផ្សាយក្នុងបណ្តាញសង្គម

លោក សុផល ជីវន្ត

លោក សុផល ជីវន្ត បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឫទ្ធិពល ជាអ្នករចនា និងគ្រប់គ្រងបណ្តាញសង្គម។ លោក ជីវ័ន្ត មានបទពិសោធការងារជាងមួយឆ្នាំលើផ្នែករចនា។ បច្ចុប្បន្នលោកកំពុសិក្សាឆ្នាំ៤ ជំនាញប្លង់និងរចនា នៅវិទ្យាស្ថានស៊ីតិក។ ក្នុងការចូលរួមជាមួយឬទ្ធិពល សម្រាប់ខ្ញុំគឺរំពឹងទុកថា និងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ចំពោះការងារស្នូល និងចំណេះដឹងហិរញ្ញវត្ថុ។ មួយវិញទៀតខ្ញុំពេញចិត្តទៅនឹងទស្សនៈវិស័យរបស់ឬទ្ធិពល ព្រោះវាជាចំណែកមួយជួយដល់ប្រជាជនកម្ពុជាអោយមានភាពសុខដុមរមនាផ្នែកហិរញ្ញវត្ថុ។

លោក វិន ដារ៉ូ

អ្នកគ្រប់គ្រងផ្នែករចនានៃក្រុមហ៊ុនឫទ្ធិពល

លោក វិន ដារ៉ូ

លោក វិន ដារ៉ូ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្មអេឡិកត្រូនិក។ លោកមានបទពិសោធន៍បម្រើការងារផ្នែកបច្ចេកទេស និងរចនា នៅក្នុងក្រុមហ៊ុនបោះពុម្ពមួយកន្លែងនៅភ្នំពេញ អស់រយៈពេល ៥ឆ្នាំ។ លោកជាអ្នករចនាដ៏ប៉ិនប្រសប់ម្នាក់ ដែលតែងតែបង្កើតនូវអ្វីដែលប្លែក និងបន្តរៀនសូត្រអ្វីដែលថ្មី ដើម្បីធ្វើយ៉ាងណាឲ្យរូបភាពដែលខ្លួនបង្កើតឡើងមានភាពទាក់ទាញ ប្រកបដោយខ្លឹមសារ។ លោកអះអាងថា ការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលអ្វីមួយ គេត្រូវគិតពីការរចនានេះជាចម្បង ព្រោះបើរូបភាពស្អាតមានភាពទាក់ទាញ នោះសាធារណជននឹងត្រូវទាក់ចិត្តចង់ដឹងពីផលិតផលនោះបន្ថែមទៀត។

ផាត លក្ខិណា

អ្នកថតរូប និងកាត់តវីដេអូ

ផាត លក្ខិណា

កញ្ញា លក្ខិណាជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឫទ្ធិពលជាអ្នកថតរូប និងកាត់តវីដេអូ។ កញ្ញា លក្ខិណា បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្ររងជំនាញកាត់វីដេអូ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ។កញ្ញាមានការចាប់អារម្មណ៍ចំពោះចំណេះដឹងហិរញ្ញវត្ថុជាខ្លាំង ហើយគាត់ជាបុគ្គលិកដែលខិតខំប្រឹងប្រែងជំនះឱ្យជីវិតមានភាពប្រសើរឡើងតាមរយៈការធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់កញ្ញាមានភាពប្រសើរឡើង។​ កញ្ញា​ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឫទ្ធិពលជិត​១ឆ្នាំហើយ។

ភួង​​ សំ​ភាស់

អ្នកហាត់ការផ្នែកសារព័ត៌មាន

ភួង​​ សំ​ភាស់

កញ្ញាសំភាស់ជា​អ្នក​ហាត់​ការ​ផ្នែក​សារព័ត៌មាន​នៅ​ក្នុង​ក្រុម​ហ៊ុន​ឫទ្ធិពល​។ គាត់​បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​ទី​១២​ និង ​បញ្ចប់​​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​សារព័ត៌​មាន​វិជ្ជា​ជី​វៈ​នៅ​មជ្ឈ​មណ្ឌ​ល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)។​ ​​​ជាបទពិសោធន៍របស់គាត់ផ្ទាល់ គាត់ជាមនុស្សម្នាក់ដែលមិនធ្លាប់កំណត់គោលដៅជីវិតសោះ ហើយក៏មិនដែលគិតថាការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់ដែរ តែនៅពេលដែលគាត់ឡើងមកបន្តការសិក្សានៅភ្នំពេញទើបគាត់ដឹងថារឿងទាំងពីរនេះគឺសំខាន់បំផុតសម្រាប់គាត់ ដូច្នេះហើយទើបគាត់ចង់​ឃើញ​ប្រជា​ជន​កម្ពុជា​ចេះ​​កំណត់​គោលដៅ​ជីវិត​ ​និង​ចេះ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​ ហើយនេះ​ជា​មូល​ហេតុ​ដែលគាត់ចូល​មក​​ហាត់​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឫទ្ធិព​ល​ ​ព្រោះ​ឫទ្ធិ​ពល​មាន​ទស្សន​វិស័យ​ និង​​​ បេសកកម្ម​​ ដែល​សមស្របទៅនិងគោលដៅរបស់គាត់។

ឌឿន ស៊ីណេត

អ្នកហាត់ការផ្នែកសរសេរមាតិកា

ឌឿន ស៊ីណេត

កញ្ញាជាអ្នកហាត់ការផ្នែកសរសេរមាតិកានៅក្នុងក្រុមហ៊ុនឫទ្ធិពល។ កញ្ញា ស៊ីណេត បានបញ្ចប់ការសិក្សាថ្នាក់ទី១២ និងបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃសារព័ត៌មាន នៅអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP)។កញ្ញ ស៊ីណេត ចាប់ផ្តើមចាប់អារម្មណ៍លើចំណេះដឹងហិរញ្ញវត្ថុនៅពេលដែលគាត់បានចូលរួមការងារស្ម័គ្រចិត្តជាមួយក្រុមហ៊ុនឫទ្ធិពលកាលពីឆ្នាំ២០២១កន្លងទៅនេះ​ ហើយគាត់ក៏ចាប់ផ្តើមចូលរួមសកម្មភាពនៅក្នុងក្រុមហ៊ុនឫទ្ធិពលកាន់តែច្រើន រហូតគាត់បានក្លាយជាអ្នកហាត់ការសរសេរមាតិកា។ ​បន្ថែមពីលើការងារសរសេរមាតិកា កញ្ញាស៊ីណេតក៏ចូលរួមចំណែកជួយផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុតាមរយៈការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលអនឡាញ និងការចូលរួមរៀបចំកម្មវិធីផ្សេងៗផងដែរ។​

ញ៉ុង ហេង

អ្នកគ្រប់គ្រង
ព័ត៌មាន និងការផ្សព្វផ្សាយ

ញ៉ុង ហេង

លោក ញ៉ុង ហេង គឺជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាន និង ការផ្សព្វផ្សាយនៃក្រុមហ៊ុនឫទ្ធិពល

លោកបានបម្រើការងារជាអ្នកកាសែត ៥ឆ្នាំមកហើយលើផ្នែកសេដ្ឋកិច្ច។ ពិតណាស់ព័ត៌មានសេដ្ឋកិច្ច គឺមានលក្ខណៈបច្ចេកទេសច្រើនបន្តិចហើយ បើធៀបនឹងព័ត៌មានសង្គមឬព័ត៌មានជាតិ ដែលទាមទារឲ្យអ្នករាយការណ៍ព័ត៌មានផ្នែកនេះ មានចំណេះជំនាញគ្រប់គ្រាន់អាចធ្វើឲ្យភាពស្មុគស្មាញ ប្រែមកងាយយល់។ បច្ចុប្បន្ន លោកចូលរួមជាមួយ«ឫទ្ធិពលមេឌា»ដែលជាស្ថាប័នផ្ដល់ព័ត៌មានសេដ្ឋកិច្ច ធនាគារនិងហិរញ្ញវត្ថុ ជូនដល់សាធារណជន។ លោកជឿជាក់ថាព័ត៌មានទាំងឡាយដែលកើតចេញពីស្នាដៃរបស់ខ្លួន និងក្រុមការងារនៃ«ពុទ្ធិពលមេឌា»នឹងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាពិសេស គឺស្របនឹងគោលដៅរបស់«ឫទ្ធិពល»ដែលមានចក្ខុវិស័យលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជា។​

រីន លីសាន់ឌឺ

អ្នកគ្រប់គ្រង
បណ្តាញសង្គម, ឌីជីថល

រីន លីសាន់ឌឺ

លីសាន់ឌឺ ជាអ្នកគ្រប់គ្រងផ្នែកបណ្តាញសង្គម និងឌីជីថល នៃក្រុមហ៊ុនឫទ្ធិពល

លោក លី សាន់ឌឺ កំពុងសិក្សាជំនាញទីផ្សារនៅមហាវិទ្យាល័យ។ លោកបានបម្រើការងារលក់ខុនដូ នៅក្រុមហ៊ុនអារ៉ាខាវ៉ា និងជាស្ថាបនិកជុំរុំឌីជីថលកម្ពុជា មុនមកចូលរួមជាមួយឫទ្ធិពល។   រឹតតែពិសេស សាន់ឌឺ ព្យាយាមសម្រួតខ្លួនលើជំនាញទីផ្សារឌីជីថល តាមរយៈការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនានា និងស្វ័យសិក្សា។ លោកមានចំណង់ចំណូលចិត្តខ្ពស់ក្នុងការស្រាវជ្រាវពីការវិវឌ្ឍថ្មីៗក្នុងវិស័យឌីជីថល ដើម្បីជំរុញឲ្យការធ្វើទីផ្សារក្នុងជំនាញរបស់ខ្លួន តាមទាន់និន្នាការរបស់ពិភពលោក។ លោកមានការប្ដេជ្ញា ជួយឲ្យផលិតផលរបស់ក្រុមហ៊ុនឫទ្ធិពល ព្រមទាំងក្រុមហ៊ុនដែលមករកសេវាពីឫទ្ធិពលទាំងអស់ បានទៅដល់គោលដៅដែលក្រុមហ៊ុនចង់បាន ដើម្បីទទួលបានភាពរីកចម្រើនស្របតាមយុគសម័យឌីជីថលនេះ។

វិន ដារ៉ូ

អ្នកគ្រប់គ្រង
ផ្នែករចនា, ឫទ្ធិពលមេឌា

វិន ដារ៉ូ

វិន ដារ៉ូ គឺជាអ្នកគ្រប់គ្រងផ្នែករចនានៃក្រុមហ៊ុនឫទ្ធិពល

លោក វិន ដារ៉ូ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្មអេឡិកត្រូនិក។ លោកមានបទពិសោធន៍បម្រើការងារផ្នែកបច្ចេកទេស និងរចនា នៅក្នុងក្រុមហ៊ុនបោះពុម្ពមួយកន្លែងនៅភ្នំពេញ អស់រយៈពេល ៥ឆ្នាំ។ លោកជាអ្នករចនាដ៏ប៉ិនប្រសប់ម្នាក់ ដែលតែងតែបង្កើតនូវអ្វីដែលប្លែក និងបន្តរៀនសូត្រអ្វីដែលថ្មី ដើម្បីធ្វើយ៉ាងណាឲ្យរូបភាពដែលខ្លួនបង្កើតឡើងមានភាពទាក់ទាញ ប្រកបដោយខ្លឹមសារ។ លោកអះអាងថា ការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលអ្វីមួយ គេត្រូវគិតពីការរចនានេះជាចម្បង ព្រោះបើរូបភាពស្អាតមានភាពទាក់ទាញ នោះសាធារណជននឹងត្រូវទាក់ចិត្តចង់ដឹងពីផលិតផលនោះបន្ថែមទៀត។

ធី ប៊ុនថេង

មន្ត្រីផ្នែកលក់
ផ្នែកលក់ និង ទីផ្សារ

ធី ប៊ុនថេង

លោក ធី ប៊ុនថេង គឺជាមន្ត្រីផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុនឫទ្ធិពល

ក្រៅពីកំពុងសិក្សាជំនាញសេដ្ឋកិច្ចគ្រប់គ្រងនៅមហាវិទ្យាល័យ លោក ធី ប៊ុនធេង កំពុងប្រឡូកការងារផ្នែកលក់និងទីផ្សារក្នុងក្រុមហ៊ុនឫទ្ធិពល ដែលខ្លួនរំពឹងថាទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ បទពិសោធន៍ដំបូងរបស់ប៊ុនធេង គឺផ្ដើមពីការងារសង្គមស្ម័គ្រចិត្តជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ ប៊ុនធេង ជឿជាក់ថា រូប និងចរិយាសម្បត្តិល្អរបស់ខ្លួន ដែលជាមនុស្សរួសរាយរាក់ទាក់ ខ្នះខ្នែងបម្រើអតិថិជនដោយឥតនឿយហត់ និងចេះស្វែងយល់ពីតម្រូវការរបស់អ្នកដទៃ នឹងជំរុញឲ្យខ្លួនក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងផលិតផលរបស់ក្រុមហ៊ុន និងតម្រូវការរបស់អតិថិជន។

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236