អេប កត់លុយ

អេប កត់លុយ

កម្មវិធីលើទូរស័ព្ទដៃ "កត់លុយ" ត្រូវបានបង្កើតឡើងដោយប្រើទម្រង់ Open Application និងសេវាកម្មវេបរបស់ អាម៉ាហ្សូន AWS។ កម្មវិធីនេះគាំទ្រដល់ការប្រើប្រាស់នៅលើប្រព័ន្ធទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការដូចខាងក្រោម៖

ប្រព័ន្ធ iOS សម្រាប់ទូរស័ព្ទ iPhone
ប្រព័ន្ធ Android របស់ Google សម្រាប់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android

កម្មវិធីនេះភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ទៅកាន់ទម្រង់នៃមីក្រូហិរញ្ញវត្ថុមួយ ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងអនុញ្ញាតឱ្យពួកគាត់អាចបង្កើនទ្រព្យសម្បត្តិ ចៀសវាងបាននូវបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចៃដន្យ ជំងឺ ឬ របួសនានា និងអាចឱ្យពួកគាត់ធ្វើការវិនិយោគ ប្រកបដោយប្រសិទ្ធផល។

មានអ្វីខ្លះនៅក្នុងអេបកត់លុយ៖

ចែករំលែកមាតិកាស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ

កត់ត្រាចំណូលចំណាយប្រចាំថ្ងៃ

ពិនិត្យមើលរបាយការណ៍ដែលមានលក្ខណៈជាស្ថិតិ

គន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព័ត៌មានថ្មីៗស្តីពីបច្ចេកវិទ្យា ជំនួញ ហិរញ្ញវត្ថុនិងធនាគារ ការបណ្តុះបណ្តាលនិងព្រឹត្តិការណ៍នានា

ផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសនិងប្រើប្រាស់ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុដូចជា៖

ប្រាក់បញ្ញើ ប្រាក់សន្សំ

កម្ចី

ធានារ៉ាប់រង

ការវិនិយោគ

បច្ចេកវិទ្យាហិរញ្ញវត្ថុ

ការជួញដូរភាគហ៊ុន បណ្ណបំណុល និងអត្រាប្តូរប្រាក់

បង្ហាញពីពិន្ទុសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន

មានជា ភាសាខ្មែរ និងភាសាអង់គ្លេស

ផ្ទាំងកម្មវិធី

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236