រដ្ឋមន្ត្រីកសិកម្ម ស្នើដល់ World Bank ផ្តល់ការប្រាក់សម្រាប់កសិករ និងសហគមន៍ចិញ្ចឹមត្រី សម្រាប់ពង្រីកអាជីវកម្ម
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យក្រុមការងារធនាគារពិភពលោក (World Bank) ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ដើម្បីពង្រឹងអាជីវកម្ម ឱ្យមានភាពរឹងមាំ និងមានលទ្ធភាពសងត្រលប់ទៅវិញ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបជាមួយនឹង World Bank នៅថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំឱ្យក្រុមការងារសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរ។

កិច្ចប្រជុំនៅទីស្តីការកស្រួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការឱ្យ World Bank សិក្សាលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំណេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការវិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រីផងដែរ។ «សារសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់ និងមានភាពចំណេញក្នុងទីផ្សារ ពិសេសជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌីត ទីណា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236