ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលពីការលក់អង្ករបានជិត២៤៨លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤

9/3/2024
ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអង្ករចំនួនជាង៣.៣ម៉ឺនតោន ដែលស្មើនឹងប្រមាណ ២៤៧,៦០លានដុល្លារ តាមរយៈក្រុមហ៊ុនចំនួន៥១ ទៅកាន់គោលដៅចំនួន៦៣គោលដៅ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពីរផ្សេងគ្នា នៅចិននិងហ្វីលីពីន

9/3/2024
ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ចំនួនពីរ គឺនៅប្រទេសចិន និងហ្វីលីពីនដោយក្រសួងបញ្ជាក់ថា ការចូលរួមពិព័រណ៍នោះ នឹងផ្តល់ឱកាសដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិព្រមទាំងអាចស្វែងរកដៃគូអាជីវកម្មថ្មីៗក្នុងទីផ្សារប្រទេសចិន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

មូលនិធិគន្ធបុប្ឆា ទទួលបានថវិកាបរិច្ចាគជាង៣,៣លានដុល្លារ ពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ដែលមានរយៈពេល១ខែ

9/3/2024
មូលនិធិគន្ធបុប្ឆាកម្ពុជា តាមរយៈយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ២០២៤ ដែលផ្តួចផ្តើម ឡើងដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់យទ្ធនាការនៅត្រឹមថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានថវិកាបរិច្ចាគសរុបជាង ៣,៣លានដុល្លារពីសប្បុរសជនចំនួនជាង ២៤ម៉ឺននាក់។
~
អត្ថបទដោយ៖
Phounng Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងឆមាសទី១ឆ្នាំ២០២៤

9/3/2024
ក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឲ្យភ្ញៀវអន្តរជាតិ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានសរុបប្រមាណ ២៤ ៣៥៧ ៦៩៥ដុល្លារ កើនឡើង ៣៦,២៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១កក្កដានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

World Bank អនុម័តឥណទាន ២៧៥លានដុល្លារ ដើម្បីជំរុញកំណើននិងភាពធន់សេដ្ឋកិច្ចកម្ពុជា

9/3/2024
ធនាគារពិភពលោក បានអនុម័តឥណទាន២៧៥លានដុល្លារ ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញកំណើននិងភាពធន់នៃសេដ្ឋកិច្ច។ ឥណទាននេះ នឹងត្រូវប្រើសម្រាប់ជំរុញកំណែទម្រង់ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន ពង្រឹងជំហរសារពើពន្ធរបស់កម្ពុជានិងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ជប៉ុន ផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារ អនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅកម្ពុជា

9/3/2024
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយថវិកាជិត៥០ម៉ឺនដុល្លារតាមរយៈអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្តលើគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាមដែលជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ស្ពានអាកាសភ្លោះ តម្លៃជាង១៦លានដុល្លារ តភ្ជាប់ពីចំណុចប្រសព្វផ្លូវ៦០ និងផ្លូវជាតិលេខ២ ប្រកាសបើកការដ្ឋានសាងសង់

9/3/2024
គម្រោងសាងសង់ស្ពានអាកាសភ្លោះមួយដែលចាប់ផ្តើមពីចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង១៦លានដុល្លារ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសសម្ពោធបើកការដា្ឋននៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៤នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន២៥ ទៀត ដែលមានទុនជាង ២៤៦លានដុល្លារ ត្រូវបាន CDC បានអនុម័ត ក្នុងខែឧសភា ឆ្នាំ២០២៤

9/3/2024
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង២៤៦លានដុល្លារ ក្នុងខែឧសភា ឆ្នាំ២០២៤ ដោយក្នុងនោះ មានគម្រោងថ្មីចំនួន២៤និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា នាំចេញអង្ករបានជាង ៣០០ពាន់តោន មានតម្លៃជិត ២២០លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤

9/3/2024
សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា កម្ពុជា ទទួលបានចំណូល ២១៩,៩១លានដុល្លារ ពីការនាំចេញអង្ករចំនួន ៣០២ ៥៩២តោន ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ ដោយបាននាំចេញអង្ករជាង ៣០០ពាន់តោន ទៅកាន់គោលដៅចំនួន៦៣ តាមរយៈក្រុមហ៊ុនចំនួន៤៩។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

«កំពង់ផែពហុបំណងកំពត» មានតម្លៃ១៤០លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ!

9/3/2024
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធដាក់ឱ្យប្រើប្រាស់«កំពង់ផែពហុបំណងកំពត» ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ កំពង់ផែ ដែលវិនិយោគដោយក្រុមហ៊ុនកំពតផត ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០លានដុល្លារ ត្រូវបានរំពឹកថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236