ADB ផ្តល់ហិរញ្ញប្បទានជិត ៩៤លានដុល្លារ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ ក្នុងខេត្តចំនួន៩
9/16/2024
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន(WASH) នៅទីជនបទសម្រាប់ពលរដ្ឋ ៨,៨ពាន់គ្រួសារ ក្នុងភូមិចំនួន៤០០ នៃឃុំចំនួន៥០ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា គម្រោងនេះផ្តោតលើខេត្តចំនួន៩ រួមមានបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។