រដ្ឋាភិបាលចិន ផ្តល់ហិរញ្ញប្បទាន២លានដុល្លារ អនុវត្តគម្រោងមេគង្គ-ឡានឆាង ក្នុងខេត្ត៨នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារ កាលពីថ្ងៃទី០៥​ ខែកញ្ញាឆ្នាំ២០២៤នេះ។ កិច្ចសហប្រតិបត្តិការតាមរយៈគម្រោងមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង។

ការផ្តល់ហិរញ្ញប្បទាននេះ ដើម្បីអនុវត្តគម្រោងចំនួន៨ របស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជនបទការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាដែលធ្វើឡើងដោយឯកឧត្តម សុខចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនរដ្ឋាភិបាលកម្ពុជា បានអំណរគុណដល់ប្រទេសចិន ដែលបន្តគាំទ្រកម្ពុជានិងប្រទេសសមាជិកមេគង្គផ្សេងទៀត តាមរយៈមូលនិធិពិសេសដោយបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236