ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពីរផ្សេងគ្នា នៅចិននិងហ្វីលីពីន
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ចំនួនពីរ គឺនៅប្រទេសចិន និងហ្វីលីពីនដោយក្រសួងបញ្ជាក់ថា ការចូលរួមពិព័រណ៍នោះ នឹងផ្តល់ឱកាសដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិព្រមទាំងអាចស្វែងរកដៃគូអាជីវកម្មថ្មីៗក្នុងទីផ្សារប្រទេសចិន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០២ខែកក្កដា ការតាំងពិព័រណ៍នៅប្រទេសចិន ត្រូវបានរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ PGIE& CIFA ស្តីពីពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងផលិតផលម្ហូបអាហរ និងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៤ (PGIE& CIFA) ក្រោមមូលបទ៖ «តម្រូវការប្រើប្រាស់ថ្មីចែករំលែកម្ហូបអាហារសកល» នៅខេត្តហឺណានដែលគ្រោងប្រារព្ធធ្វើនៅទី១១-១៣ ខែតុលាខាងមុខ។ ចំណែកឯពិព័រណ៌បាហ្សាអន្តរជាតិប្រចាំឆ្នាំ នៅប្រទេសហ្វីលីពីន វិញនឹងប្រារព្ធធ្វើនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទីក្រុងប៉ាសៃ។

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០៤ ខែកក្កដាស្តីពីការរៀបចំពិព័រណ៌នៅប្រទេសហ្វីលីពីនេះក៏មានគោលបំណងរួមចំណែកដល់ការរៃអង្គាសថវិកាសម្រាប់គម្រោងសប្បុរធម៌ (IBF) ជួយគាំទ្រដល់វិស័យអប់រំ និងថែទាំសុខភាពដល់ជនក្រីក្រជុំវិញពិភពលោកផងដែរដោយអ្នកចូលរួមបង់ថ្លៃស្តង់សម្រាប់លក់ចំណីអាហារ ដែលមានទំហំ ២ម X ៣ម តម្លៃ ៣១០ដុល្លារ/ស្តង់ និងស្តង់ផលិតផលទូទៅ ដែលមានទំហំ ២ម X ៣ម តម្លៃ ២៧០ដុល្លារ/ស្តង់។ ជាមួយគ្នានេះ ការតាំងពិព័រណ៍នៅប្រទេសចិនក៏ត្រូវឱ្យបង់ថ្លៃស្តង់ដូចគ្នា ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃនោះទេ៕

បណ្តាសហគ្រិនខ្មែរដែលមានបំណងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទាំងពីរ ចំពោះនៅចិន ទំនាក់ទំនងលេខ +៨៦-១៣៩១៦៨ ៦០៣៩ / +៨៦-១៨២ ២១៤ ៣១៨ ២៥ និងអ៊ីម៉ែល៖ info@goldenexpo.com.cn /cifa@goldenexpo.com.cn ។ ចំណែកនៅប្រទេសហ្វីលីពីនសូមទាក់ទងតាមរយៈលោកស្រី Nora Salazar អ៊ីម៉ែល៖ibf.dfa@gmail.com និងតាមយៈ យ៉ាងយូរបំផុតត្រឹមថ្ងៃទី០២ខែសីហានេះ ជាកំហិត។ ព័ត៌មានបន្ថែមក៏អាចសួរនាំតាមរយៈភាគីខ្មែរបានផងដែរ គឺ ០៨៧ ៧៥៥៥៥១ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល៖ ritatong19@gmail.com / oun.veassna@gmail.com ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236