កម្ពុជា នាំចេញអង្ករបានជាង ៣០០ពាន់តោន មានតម្លៃជិត ២២០លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា កម្ពុជា ទទួលបានចំណូល ២១៩,៩១លានដុល្លារ ពីការនាំចេញអង្ករចំនួន ៣០២ ៥៩២តោន ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ ដោយបាននាំចេញអង្ករជាង ៣០០ពាន់តោន ទៅកាន់គោលដៅចំនួន៦៣ តាមរយៈក្រុមហ៊ុនចំនួន៤៩។

អង្ករដែលកម្ពុជាទទួលបានចំណូលជិត ២២០លានដុល្លារនេះ នាំចេញទៅប្រទេសក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១៣៦ ៥២៨តោន គិតជាទឹកប្រាក់ ១០៤,៤០លានដុល្លារ, ប្រទេសសមាជិកអាស៊ាន មានចំនួន ៦៥ ៤១២តោន មានទឹកប្រាក់ ៤៦,៣៤លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ៧៣ ៣២០តោន មានទំហំទឹកប្រាក់ ៤៦,២០លានដុល្លារ និងទៅកាន់ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២៧ ៣៣០តោន គិតជាទឹកប្រាក់ចំនួន ២២,៩៦លានដុល្លារ។

ចំពោះ ប្រភេទអង្ករដែលកម្ពុជានាំចេញរយៈពេល ៥ខែនៃឆ្នាំ២០២៤ នេះ រួមមាន៖ អង្ករសែនក្រអូបមានចំនួន ៧១,១៣%, ប្រភេទអង្ករសគ្រាប់វែង ២៤,៧៥%, អង្ករចំហ៊ុយ ២,៤៣%, អង្ករសរីរាង្គចំនួន ១,៤៣% និងអង្ករផ្សេងៗទៀតចំនួន ០,២៦%។ កម្ពុជា ក៏បាននាំចេញស្រូវនៅកាន់ប្រទេសជិតខាងមានចំនួន ២ ៤៧៣ ២១២តោន គិតជាទឹកប្រាក់មានចំនួន ៧១០,២៣លានដុល្លារ ដែលក្នុងនោះ ស្រូវដែលនាំចេញចំនួន ៧២% បានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236