ជប៉ុន ផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារ អនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយថវិកាជិត៥០ម៉ឺនដុល្លារតាមរយៈអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្តលើគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាមដែលជាឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជានិងតំណាងអង្គការ (SCJ)បានចុះកិច្ចសន្យាផ្តល់ជំនួយនេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថាជំនួយឥតសំណងនេះ នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនក្នុងទីតាំងគម្រោងនីមួយៗនិងលើកកម្ពស់មិត្តភាពរវាងជប៉ុន-កម្ពុជាបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236