ក្បួនថ្លឹងថ្លែងពីទ្រព្យនិងបំណុល ដែលអាចដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនបច្ចុប្បន្ននិងថ្ងៃអនាគត
ភ្នំពេញ៖ លោកស្រី ចេន សុភាពសហគ្រិនស្ត្រីឆ្នើមបានចែករំលែកពីគន្លឹះដែលអាចដឹងពីទំហំទ្រព្យនិងបំណុល ដោយប្រើក្បួនតារាងទម្រង់ជាអក្សរ«T» ដើម្បីមកថ្លឹងថ្លែងថាទ្រព្យច្រើនជាងបំណុល ឬបំណុលច្រើនជាងទ្រព្យ។ វិធីនេះអាចឱ្យយើងឆ្លុះបញ្ចាំងដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងបច្ចុប្បន្ននិងនៅថ្ងៃអនាគត។ លោកស្រី ចេន សុភាព ស្ថាបនិកនិងជានាយិកាគ្រប់គ្រងសហគ្រាសកីតម្បាញខ្មែរ (ខេធីខេ-KTK) ដែលជាវាគ្មិននៅក្នុងកម្មវិធីជជែកពីលុយកាលពីចុងឆ្នាំ២០២១ បានលើកជាឧទាហរណ៍ថា ការប្រើប្រាស់វិធីនេះគឺអាចឱ្យដឹងកាន់តែច្បាស់ពីហិរញ្ញវត្ថុរបស់ក្នុងរយៈពេល៥ឆ្នាំ ឬ ១០ឆ្នាំទៀត អាចកើនឡើងយ៉ាងដូចម្តេច? ហើយអាចដឹងថាតើទ្រព្យណាដែលអាចបង្កើតលុយបាន និងទ្រព្យណាខ្លះដែលមិនអាចបង្កើតលុយបាន?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ញើញទស្សនាការពន្យល់របស់លោកស្រ្តី ចេន សុភាព ដូចតទៅ៖