ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់«២០ម៉ឺនរៀល» ចំនួន២០លានស្លឹក ដើម្បីអបអរខួបគ្រងព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុនម៉ាណែត បានចេញអនុក្រឹត្យឱ្យផ្សាយធនប័ត្រអនុស្សាវរីយ៍ ជាប្រភេទក្រដាសប្រាក់២០ម៉ឺនរៀលដើម្បីធ្វើចរាចរនិងប្រើប្រាស់នៅទូទាំងប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
អនុក្រឹត្យដែលចុះហត្ថលេខដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីបានសរសេរថា ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២សែនរៀល ឬ២០ម៉ឺនរៀល ដែលមានតម្លៃប្រមាណ៥០ដុល្លារអាម៉េរិកនេះ។ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានិងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។ក្នុងអនុក្រឹត្យបានសរសរបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
ទន្ទឹមនឹងការចេញអនុក្រឹតនេះ លោកជំទាវ ជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ពន្យល់ក្នុងវីដអូឃ្លីបមួយដែលមានរយៈពេលប្រមាណ៤នាទីថា ការដាក់ចេញនូវធនបត្រថ្មី (ក្រដាសប្រាក់រៀលថ្មីនេះ) នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុនៅក្នុងចរាចរនៃសេដ្ឋកិច្ចរបស់កម្ពុជាឡើយ។ ការដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់រៀលថ្មីប្រភេទ«២០ម៉ឺនរៀល» ចំនួន២០លានស្លឹក ចាប់ពីថ្ងៃទី១៦តុលានេះតទៅ ដើម្បីអបអរសាទរក្នុងខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤)។
កន្លងមក តែងមានការព្រួយបារម្ភនៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនៅប្រភេទធនបត្រថ្មី ថា ធនាគារជាតិនៃកម្ពុជាឬរដ្ឋាភិបាល ខ្វះលុយ។ ដូច្នេះហើយ បានជាត្រូវបោះផ្សាយលុយដាក់ឲ្យប្រើប្រាស់ថែម។ លោកជំទាវបានពន្យល់បន្ថែមថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលបានដកចេញពីចរាចរប៉ុណ្ណោះ ពោលគឺមានន័យថាកន្លងមក នៅពេលធនាគារជាតិនៃកម្ពុជា បានដាក់ធនបត្រទៅក្នុងចរាចរធនបត្រនោះតែងមានការចាស់ ទក់ រហែក ជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ជួនកាលប៉ះដីជួនកាលត្រូវក្តៅខ្លាំង ឬក៏អាចមានរហែក ឬមានសរសេរប៊ិច។
ដូច្នេះហើយរាល់ពេលដែល ធនាគារជាតិ ប្រមូលនូវប្រភេទក្រដាស់ប្រាក់នេះចូលមកធនាគារវិញ តាមរយៈការបង់ប្រាក់ចូលពីសាធារណៈជនតាមសាខាធនាគារជាតិនៃកម្ពុជាតាមរយៈយន្តការ ឬក៏យុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលកន្លងមកធនាគារជាតិនៃកម្ពុជាតែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្តូរក្រដាសចាស់ ទក់ រហែក ជាមួយនឹងក្រដាសថ្មី។ក្រដាសប្រាក់ទាំងនោះ ធនាគារជាតិនៃកម្ពុជា នឹងជ្រើសរើសប្រភេទក្រដាសប្រាក់ណាដែលចាស់តែអាចដាក់ប្រើប្រាស់ចរាចរក្នុងសេដ្ឋកិច្ចឡើងវិញហើយប្រភេទក្រដាសប្រាក់ណាដែលត្រូវយកទៅកាត់ ឬដុតចោល។ ចំនួនដែលកាត់និងដុតចោលនោះគឺធនាគារជាតិ ដឹងច្បាស់ថាមានទំហំប៉ុន្មាន ហើយនឹងជំនួសនៅទំហំទឹកប្រាក់ដែលដុតនោះ ដោយជំនួសក្រដាសប្រាក់ថ្មីវិញហើយមានបរិមាណសរុបទំហំស្មើគ្នា ទៅនឹងទំហំដែលបានកាត់ និងដុតចោលនោះ។
ចំពោះលក្ខណៈទូទៅ ទំហំធនប័ត្រមានបណ្តោយ ១៧០មម និងទទឹង៧៦មម ពណ៌ចម្បងគឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។ ថ្ងៃខាងមុខ ផ្នែកណ្តាលត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតាដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ ពីរសែនរៀលនៅខាងក្រោម។ ចំណែក ខាងឆ្វេងមានលេខ ២០០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរ៉ែ ក្នុងខេត្តសៀមរាប។
ដោយឡែក ផ្នែកខាងស្តាំ ខាងលើមានអក្សរធនាគារជាតិនៃកម្ពុជា ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងនៅពីក្រោមនោះមានលេខ - ២០០០០០ - និង 200000និងមានអក្សរ។ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោម។នៅគែមខាងស្តាំ នៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ - 200000-1។ ចំណែកឯ ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ * 200000 - ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមជាមួយបន្ទះហូ ជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោមៗនៅជ្រុងក្នុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រ ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
និយាយពីផ្ទៃខាងខ្នងវិញម្តង គឺផ្នែកកណ្តាលត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រ ត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ និងមានអក្សរ ពីរ ពីរសែនរៀល” នៅពីក្រោម និងអក្សរ Congratulationson the 20th Anniversary of the Coronatio ation of His Majesty Preah Bat SamdechPreah Boromneath NORODOM SIHAMONI (29 October 2004-29 October ber 2024) នៅតែមក្រដាសប្រាក់។ ចំពោះ ផ្នែកខាងស្តាំត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និងមានលេខ - ២០០០០០ នៅថ្ងៃផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣មម នៅផ្នែកខាងឆ្វេង ខណៈដែលនៅជ្រុងលើខាងស្តាំមានលេខ200000 ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។
ចំណុចកំណត់ស្គាល់ចុងក្រោយ គឺផ្នែកខាង កខាងឆ្វេងខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា និងអក្សរ NATIONAL BANK OF CAMBODIA IA ខិតមកក្រោមមានចារឹកអក្សរ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិព្រះករុ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤- ២៩តុលា ២០២៤) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ។នៅគែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ 200000 ។ ចាប់ពីថ្ងៃចេញប្រកាសនេះតទៅធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ដើម្បី ជៀសវាងការភ័ន្តច្រឡំ៕