បារខែមបាត់ដំបង ជាវេទិកាបច្ចេកវិទ្យាឌីជីលនិងធុរកិច្ចប្រចាំឆ្នាំ ដែលផ្តល់ឱកាសឱ្យយុវជននិងសហគ្រិនរៀនសូត្រ
Posted by -
Phoung Somphors
Published on -
26/10/2024 12:54 AM

ភ្នំពេញ៖ បារខែមបាត់ដំបង ឆ្នាំ២០២៤ (BarCamp Battambang 2024) គឹជាសន្និសីទបច្ចេកវិទ្យាឌីជីថលនិងធុរកិច្ចថ្មីប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមកម្មវិធីជាច្រើននៅប្រទេសកម្ពុជា ដែលនឹងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៥-២៦ ខែតុលាខាងមុខនេះ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីប្រចាំឆ្នាំ២០២៤របស់បារខែមនេះ រៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលនិងយុទ្ធសាស្រ្តមាតិកា ដែលផ្តល់អត្ថប្រយោជន៍ដល់យុវជន និងម្ចាស់អាជីវកម្មថ្មីៗក្នុងការសិក្សា និងអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីបន្ថែមទៀត។ វេទិការយៈពេល២ថ្ងៃនេះចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយមានវាគ្មិនចូលរួមចំនួន៣៥នាក់,ក្រុមហ៊ុនបច្ចេកវិទ្យា និងធុរកិច្ចថ្មីចំនួន២៥ និងនិស្សិតប្រមាណ២៥០០នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាលនិងសហគ្រាសធុនតូច និងមធ្យមផងដែរ។

បើតាមការផ្សព្វផ្សាយរបស់បារខែមបាត់ដំបង ដែលរៀបចំជាសន្និសីទបច្ចេកវិទ្យាឌីជីថលនិងធុរកិច្ចថ្មីនេះ អ្នកចូលរួមនឹងយល់ដឹងកាន់តែច្រើនអំពីវិធីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាពួកគេប្រើប្រាស់និងផ្ដល់គំនិតធុរកិច្ចថ្មីបែបឌីជីថល សម្រាប់ឱ្យពួកគេរៀនបន្ថែមតាមយៈការជួបពិភាក្សាជាមួយវាគ្មិន និងធុរកិច្ចឌីជីថល ដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធ។កិច្ចពិភាក្សាជាមួយនឹងវាគ្មិនទាំងអស់នោះ ដើម្បីចូលរួមចែករំលែកចំណេះដឹង បទពិសោធបច្ចេកវិទ្យា ការច្នៃប្រឌិត និងគំនិតអាជីវកម្មនិងជំរុញអនាគតឌីជីថលរបស់ប្រទេសកម្ពុជារួមគ្នា។​

BarCamp Battambang 2024 គឺជាកម្មវិធីលើកទី៣ នៃសន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តោតលើប្រធានបទជាច្រើនដូចជា៖ ការប្រើប្រាស់ Chatbots, ឧបករណ៍ AI , សុវត្ថិភាពឌីជីថល និងយុទ្ធសាស្រ្តបង្កើតមាតិកា។ល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236