គួរយកលុយទិញធានារ៉ាប់រង ឬយកលុយទៅសន្សំ? ចូរឆ្លុះបញ្ចាំងពីស្ថានភាពរបស់អ្នក!
Posted by -
Rithipul
Published on -
29/1/2022 3:14 PM

ភ្នំពេញ៖ មានការលើកឡើងមួយចំនួនថា បើមានលុយគួរតែយកទៅទិញសេវាកម្មធនារ៉ាប់រងអាយុជីវិត ដើម្បីការងារហានីភ័យផ្សេងៗដល់ក្រុមគ្រួសារឬអនាគតកូន។ល។ ទន្ទឹមនឹងនេះ ក៏មានការលើកឡើងដែរថា គួរតែយកលុយនោះដាក់សន្សំយកការប្រាក់ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុវិញល្អជាង មានសុវត្ថភាពហើយចំណេញបានទាំងការប្រាក់ទៀត។ មួយធនាបាននូវហានីភ័យដោយគ្រោះថ្នាក់ផ្សេងៗ និងមួយទៀតធនាបាននូវសុវត្ថភាពលុយកាក់។

សម្រាប់លោក ទិត្យ កំរង អ្នកជំនាញផ្នែកចំណេះដឹងហិរញ្ញវត្ថុបានមានប្រសាសន៍ថា មុននឹងសម្រេចចិត្តជ្រើសរើសទិញធនារ៉ាប់រង ឬយកលុយទៅសន្សំ ចុះឆ្លុះបញ្ចាំងពីស្ថានភាពនិងតម្រូវការក្នុងគ្រួសារសិន។ ទោះជាយ៉ាងណាលោក ទិត្យ កំរង លើកទឹកចិត្តឱ្យយកទាំងពីរជម្រើស បើមានលទ្ធភាព ប៉ុន្តែត្រូវតែមានការគ្រប់គ្រងនិងផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដោយមានការបែងចែកជាកញ្ចប់សម្រាប់បង់សេវាធានារ៉ាប់រងនិងកញ្ចប់សម្រាប់ការសន្សំ។

ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញទស្សនាការពន្យល់របស់លោក​ទិត្យ កំរង ដូចតទៅ៖

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236