​​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ នឹង​មានរឿង​​​អ្វី​កើត​ឡើង​?
Posted by -
Phoung Somphors
Published on -
18/2/2022 3:26 PM

ភ្នំពេញ៖ នៅ​ពេល​ដែល​ប្រជា​ជន​មិន​ទទួល​បាន​​សេវា​ហិរញ្ញវត្ថុ​ នោះ​ការ​កៀរ​គរ​ប្រាក់​បញ្ញើ​ឬ​​ប្រាក់​សន្សំ​ត្រូវ​បាន​​បាត់​បង់​សម្រាប់​ការ​ផ្តល់​ឥណទា​ន​និង​ការ​បង្គរ​ដើម​ទុន ​ដែល​នេះ​ជា​ការ​ខាត​បង់​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

ការ​លុប​បំ​បាត់​​របាំង​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ មាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​​និង​ដោយ​ផ្ទាល់​ដល់​ផលិត​ភាព​​និង​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​​តាម​រយៈ​ការ​បែង​ចែក​ធន​ធាន​ប្រសើរ​ជាង​មុន​ និង​ការ​ធ្វើ​កិច្ច​សន្យា​​ហិរញ្ញ​វត្ថុ​​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​កើន​ឡើង​​នូវ​សកម្ម​ភាព​សហគ្រិន​និង​អា​ជី​វកម្ម​ថ្មី​ៗ។

ស្ថាន​ភាព​ជាក់​លាក់​របស់​ប្រទេស​នីមួយ​ៗ ​​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​​ប្រសិទ្ធ​ភាព​​​​នៃ​ការ​លុប​បំបាត់​របាំង​បរិយាបន្ន​ហិរញ្ញ​វត្ថុ​។ ដូច្នេះ​ ការ​ស្វែង​យល់​​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ស្ថាន​ភាព​របស់​ប្រទេស​​មួយ​ពិត​ជា​មាន​សារ​សំខាន់​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ជា​អតិ​បរមា​ពី​ការ​រៀប​ចំ​គោល​នយោបាយ​បរិយបន្ន​ហិរញ្ញវត្ថុ៕​

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥» ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236