ធាតុផ្សំដែលនាំឱ្យ«សម្រេចក្តីស្រមៃ» តាមបំណងប្រាថ្នា!
Posted by -
Rithipul
Published on -
24/2/2022 8:26 AM

ភ្នំពេញ៖ តើលោកអ្នកធ្លាប់មានក្តីស្រមៃដែរឬទេ? ប្រសិនបើមានតើក្តីស្រមៃនោះសម្រេចបានហើយឬនៅ? តើលោកអ្នកពេញចិត្តនឹងស្ថានភាពជីវិតបច្ចុប្បន្នរបស់ខ្លួនហើយឬនៅ? ប្រសិនបើលោកអ្នកមិនទាន់ពេញចិត្តនឹងសមិទ្ធផលជីវិតសព្វថ្ងៃទេ លោកអ្នកគួរតែចំណាយពេលវេលាខ្លះ ដើម្បីឆ្លុះបញ្ចាំង និងរៀបចំផែនការជីវិតដែលលោកអ្នកប្រាថ្នាចង់បានទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងរយៈពេល៥ឆ្នាំទៀត ឬ ១០ឆ្នាំខាងមុខទៀត។ល។


តើលោកអ្នកត្រូវឆ្លុះបញ្ចាំងពីសមិទ្ធផលកន្លងមកដោយរបៀបណា? តើលោកអ្នកត្រូវរៀបចំផែនការ និងគោលដៅជីវិតដោយវិធីណាខ្លះ? តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចសម្រេចបាននូវក្តីស្រមៃទាំងនោះក្នុងរយៈពេលដ៏ឆាប់បំផុត? ទាំងអស់នេះ មាននៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី«សម្រេចក្តីស្រមៃ» បង្រៀនដោយលោកស្រី ប៉ែន បុប្ផា គ្រូបណ្តុះបណ្តាលជំនាញទន់ និងភាពជាអ្នកដឹកនាំ ដែលលោកស្រីមានបទពិសោធជិត២០ឆ្នាំមកហើយនៅក្នុងអាជីវពជាគ្រូបណ្តុះបណ្តាល និងមានបទពិសោធធ្វើការងារជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នក្នុងស្រុក និងអន្តរជាតិជាច្រើនឆ្នាំផងដែរ។

មាតិកាមេរៀននៃវគ្គបណ្តុះបណ្តាលស្តីអំពី«សម្រេចក្តីស្រមៃ» មានចំនួន៧ ៖ ១. ហេតុអ្វីកំណត់គោលដៅ? ២. គោលដៅពេញលេញ ៣. ចំណង់ចូលចិត្ត និងទេពកោសល្យ៤. របៀបដោះស្រាយបញ្ហាប្រឈម ៥. ការរៀបចំគោលដៅ ៦. វិធីស្រាស្រ្តសម្រេច និងទី៧.បន្ថែមគុណតម្លៃជីវិត។

សូមអញ្ជើញទស្សនាការពន្យល់លម្អិត​ ដូចតទៅ៖

📷 សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គផ្សេងៗ សូមទាក់ទងលេខ៖ 010 948 236 /095 948 236 ឬតាម

👉​Telegram សម្រាប់វគ្គបំណិនជីវិត៖ https://t.me/joinchat/5kk3sZobWc8wYzk1

👉Telegram សម្រាប់វគ្គចំណេះដឹងហិរញ្ញវត្ថុផ្សេងទៀត៖ https://t.me/joinchat/L9fhxBD66jdlYThl

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236