ពល​រដ្ឋ​ដែល​មាន​ប្រាក់ចំណូល​កម្រិត​ទាប​​ ពិបាកក្នុងការទទួល​បាន«​សេវា​ហិរញ្ញ​វត្ថុ​»
Posted by -
Phoung Somphors
Published on -
28/2/2022 9:26 AM

ភ្នំពេញ​៖ ប្រជា​ជន​ពេញ​វ័យ​ប្រមាណ ​៧៥%​ រក​ប្រាក់​ចំណូល​បាន​តិច​ជាង​ ១លាន​រៀល​ (​ប្រមាណ ​២៤៦ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​ខែ​។ ប្រជា​ជន​ភាគ​ច្រើន​មាន​ប្រាក់​ចំណូល​​អាច​ប្រើ​ប្រាស់​បាន​ទាប​ដែល​ក្នុង​នោះ​ ប្រមាណ​ ២៩% ​ពុំ​មាន​ប្រាក់​ចំណូល​ទាល់​តែ​សោះ​។

ក្នុង​ចំណោម ​៤៤% ​នៃ​ប្រជា​ជន​ពេញ​វ័យ​ដែល​សន្សំ​ប្រាក់​មាន​ ៦០% ​អាច​រក្សា​​ទុក​ប្រាក់​សន្សំ​យូរ​បំផុត​ត្រឹម​រយៈ​ពេល​មួយ​ខែ​ដែល​បង្ហាញ​ថា​ ប្រាក់​សន្សំ​​ដែល​​រក្សា​ទុក​មាន​បរិ​មាណ​តិច​តួច​។​ ដូច្នេះ​ប្រជា​ជន​ទាំង​នេះ​មិន​មាន​លទ្ធភាព​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​​​​ផ្លូវ​ការ​ឡើយ ​ដោយ​សារ​​សេវា​ហិរញ្ញ​វត្ថុ​ភាគ​ច្រើន​ផ្តល់​អត្ថ​ប្រយោជន៍​​ច្រើន​សម្រាប់​តែ​ប្រាក់​បញ្ញើ​រយៈពេលវែង​ប៉ុណ្ណោះ​។

ប្រជា​ជន​ពេញ​វ័យ ​១២% ​មិន​អាច​រក្សា​សមតុល្យ​អប្បបរមា​នៅ​ក្នុង​គណនី​ ហើយ ​៨% ​យល់​ថា​គ្រឹះ​ស្ថាន​ធនាគារ​គិត​កម្រៃ​សេវា​ហិរញ្ញ​វត្ថុ​​ថ្លៃ​ពេក​។ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ផ្តល់​ការ​ប្រាក់​ខ្ពស់​ចំពោះសេវា​ប្រាក់​បញ្ញើ​​មាន​កាល​កំណត់​រយៈពេល​វែង​ ក៏​ប៉ុន្តែ ​ការ​ប្រមូល​ប្រាក់​សន្សំ​តូចៗ​សម្រាប់​រយៈ​ពេល​វែង ​និង​ការ​ផ្តល់​ការ​ប្រាក់​ខ្ពស់​លើ​ប្រាក់​សន្សំ​​ទាំង​នេះ ​​នៅ​តែ​ជា​បញ្ហា​ប្រ​ឈម​របស់​គ្រឹះ​ស្ថាន​៕

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥» ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236