ធនាគារជាតិនៃកម្ពុជា ប្រកាសប្រឡងជ្រើសរើសបុគ្គលិកក្របខ័ណ្ឌលេខាធិការ«គ» ចំនួន៣០នាក់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសរៀបចំការប្រឡងជ្រើសរើសបុគ្គលិកសម្រាប់ក្របខ័ណ្ឌលេខាធិការ«គ» ចំនួន ៣០នាក់ ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានសញ្ជាតិខ្មែរ, អាយុច្រើនបំផុត២៥ឆ្នាំ, មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ, មានចំណេះដឹងភាសាអង់គ្លេសនិងកុំព្យូព័រ និងត្រូវមានសុខភាពល្អ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានសរសេរថា ចាប់ផ្តើមទទួលពាក្យប្រឡងរបស់បេក្ខជន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិ ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រៀងរាល់ថ្ងៃធ្វើការ។