តមរឿង ៣ យ៉ាងនេះឱ្យបាន បើចង់សល់លុយ!
ភ្នំពេញ៖ សម្រាប់មនុស្សប្រុសបើចង់នៅសល់លុយ ត្រូវតមឬកាត់បន្ថយទៅលើការចំណាយលើការទទួលទានគ្រឿងស្រវឹងឱ្យបានច្រើនបំផុត ព្រោះនេះជាទម្លាប់មួយដែលធ្វើឱ្យយើងមានចិត្តចង់ផឹកស៊ីសប្បាយជាមួយមិត្តភក្តី ដោយពុំសូវគិតគូរពីការចំណាយ។ ចំពោះមនុស្សស្រីវិញ ភាគច្រើនចំណាយទៅលើការទិញអីវ៉ាន ឬគ្រឿងតែងលម្អខ្លួនតាមអនឡាញ ដែលមានលក្ខណងាយស្រួលនិងឆាប់រហ័ស។ ទិញមួយមុខបន្តិចៗ ប៉ុន្តែ បើមានទម្លាប់បែបនេះញឹកញាប់ នឹងចំណាយអស់ច្រើនក្នុងមួយខែៗ។ ចូរពិចារណាឡើងវិញ ដោយកុំចេះតែមានចិត្តចង់បានតាមការផ្សព្វផ្សាយរបស់អ្នកលក់ ត្រូវគិតទៅលើផែនការចំណាយនិងតម្រូវការជាក់ស្តែង។ ត្រណមមួយទៀតទាំងបុរសនិងស្រ្តី ត្រូវចៀសវាងពីការលេងល្បែងស៊ីសង ដែលនាំឱ្យខាតបង់លុយកាក់និងទ្រព្យសម្បត្តិ។
សូមអញ្ជើញទស្សនាការពន្យល់របស់លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលារៀនគ្រូយើង ថ្លែងនាពេលបើកកម្មវិធី«ឈ្វេងយល់ពីសារសំខាន់នៃចំណេះដឹងហរិញ្ញវត្ថុ និងការប្រើប្រាស់អេបកត់លុយ (Kotluy App)» កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ដូចតទៅ៖