កញ្ញា ជឺ ស៊ាងហុង ប្តូរផ្នត់គំនិតក្នុងការចាយលុយ ក្រោយយល់ពី«លុយ»!
Posted by -
Rithipul
Published on -
3/3/2022 4:09 PM

កំពង់ស្ពឺ៖ កញ្ញា ជឺ ស៊ាងហុង បានប្រាប់ពីទម្លាប់ក្នុងការចាយវាយលុយកាក់ ដោយមិនមានបែងចែកតាមខ្ទង់ចំណាយ និងទៅតាមចំណង់ចំណូលចិត្តច្រើនជាងតម្រូវការជាក់ស្តែង។ ទម្លាប់នេះកញ្ញាចាប់ផ្តើមផ្លាស់ប្តូរក្រោយបានដឹងពីមូលដ្ឋានគ្រឹះនៃកម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ» ដែលបានបង្រៀនលម្អិតអំពីមេរៀនទាក់ទងទៅនឹងការគ្រប់គ្រងបំណុលការគ្រប់គ្រងបំណុល និងការសន្សំជាដើម។

សូមអញ្ជើញទស្សនាការបកស្រាយរបស់កញ្ញា ជឺ ស៊ាងហុងសិក្ខាកាមក្នុងគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ»ដូចតទៅ៖

គម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ» គឺជាការសហការរវាងក្រុមហ៊ុនឫទ្ធិពល និងក្រុមហ៊ុនគិរីរម្យ ហ៊្វូដប្រូដាក់សិន ដោយទទួលថវិកាបដិភាគគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ព័ត៌មានលម្អិតអំពីគម្រោង៖ https://www.rithipul.com/post/2020000398

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236