បរិយាបន្នហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
ភ្នំពេញ៖ បរិយាបន្នហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច មានទំនាក់ទំនងគ្នាជាវិជ្ជមានជាពិសេស តាមរយៈការពង្រីកប្រតិបត្តិការសេវាហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការស្វែងរក និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្តល់ដោយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។
ចំពោះទីផ្សារហិរញ្ញវត្ថុដែលមានលក្ខណៈរឹតត្បិត បានរារាំងដល់ការសន្សំកាត់បន្ថយប្រសិទ្ធភាពនៃការបែងចែកធនធានហិរញ្ញវត្ថុបង្កើនចម្រៀកទីផ្សារហិរញ្ញវត្ថុនិងបង្អាក់ដល់ការវិនិយោគ។ ដូច្នេះ ការគ្រប់គ្រងរឹតត្បិតនៃទីផ្សារហិរញ្ញវត្ថុ បានធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)