ក្នុងស្ថានភាពកូវីដ-១៩ រដ្ឋាភិបាលសម្រេចពន្យារពេលបង់ពន្ធលើចំណេញមូលធន ២ឆ្នាំបន្ថែមទៀត!
Posted by -
Rithipul
Published on -
10/3/2022 10:53 AM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចពន្យារកាលបរិច្ចេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលលធនរយៈពេល ២ឆ្នាំបន្ថែមទៀត ដោយកំណត់យកចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២។

ចំណារស្តីពីការស្នើសុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីចារឯកភាពនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការពន្យារពេលអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រដ្ឋាភិបាលដើម្បីជំរុញការវិនិយោគ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236