លោកគ្រូ ឃីម សុខហេង ៖«ចេះចំណេះដឹងហិរញ្ញវត្ថុ នាំឱ្យយើងក្លាយជាអ្នកមានលុយសល់!»
Posted by -
Rithipul
Published on -
10/3/2022 3:11 PM

ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែមានបទពិសោធក្នុងការចាយវាយលុយកាក់ គ្រាន់តែអ្នកខ្លះចាយហើយអស់លុយ អ្នកខ្លះចាយហើយនៅសល់លុយ អ្នកខ្លះទៀតចាយហើយជំពាក់គេ រហូតទៅជាបំណុលវ័ណ្ឌកក៏មាន។ ទាំងនេះគឺដោយសារតែកម្រិតនៃការយល់ដឹងពីចំណេះហិរញ្ញវត្ថុ ឬចំណេះដឹងពីលុយរបស់មនុស្សម្នាក់ៗ។

លោកគ្រូ ឃីម សុខហេង បានមានប្រសាសន៍នៅក្នុងកម្មវិធី«ជជែកពីលុយ» ឬ "MONEYTALK SHOW" របស់ឫទ្ធិពលនាពេលកន្លងទៅថា នៅពេលដែលយើងចាយលុយ តើយើងត្រូវចាយដូចម្តេច ឱ្យមានប្រយោជន៍ ឱ្យរីកច្រើន ឱ្យចំណេញ និងឱ្យសល់លុយ? ដើម្បីបានប្រយោជន៍ទាំងអស់នេះ ទាល់តែមានចំណេះដឹងហិរញ្ញវត្ថុ ដែលធ្វើឱ្យយើងចាយលុយហើយរីកច្រើន សប្បាយចិត្ត និងសល់លុយទៀតផង។

ផ្ទុយទៅវិញ ពេលខ្លះនឹងធ្វើឱ្យយើងតឹងចិត្ត ចាយលុយហើយមិនអាចកើនលុយវិញ និងពេលខ្លះទៀតចាយលុយហើយនាំឱ្យកើតមានរឿងសៅហ្មងក៏មានដែរ។ បញ្ហាទាំងនេះត្រូវបានលោក ឃីម សុខហេង គ្រូបណ្តុះផ្នត់គំនិតលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ និងជាម្ចាស់អាជីវកម្មផងនោះ បញ្ជាក់ថា ដោយសារតែពួកគាត់ខ្វះចំណេះដឹងហិរញ្ញវត្ថុ។

លោកគ្រូ សុខហេង បានលើកឡើងដូច្នេះថា នៅពេលដែលយើងរៀនពីចំណេះដឹងហិរញ្ញវត្ថុចេះហើយ យើងនឹងអាចយកចំណេះដឹងនេះ ទៅប្រកបរបររកស៊ី ឬប្រកបអាជីវកម្ម ដោយតាមដាននិងដឹងពីការចំណាយ ចំណូល និងផលចំណេញដូចម្តេច? ដើម្បីឱ្យយើងមានបាន ពោលគឹចេះចំណេះដឹងហិរញ្ញវត្ថុ នាំឱ្យយើងក្លាយជាអ្នកមានលុយសល់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236