ការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ
Posted by -
Rithipul
Published on -
12/3/2022 3:42 PM

ភ្នំពេញ៖ អ្វីជាមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ? តើចំណេះដឹងហិរញ្ញវត្ថុមានសារសំខានដូចម្តេចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ?ចំណេះដឹងហិរញ្ញវត្ថុមានទំនាក់ទំនងគ្នាដូចម្តេចក្នុងការឱ្យយើងអាចសម្រេចក្តីស្រមៃបាន? សំណួរទាំងនេះដឹងបកស្រាយនៅក្នុងកម្មវិធី«ជជែកពីលុយ»នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ។

នៅក្នុងសប្តាហ៍ទី៣៥ នៃកម្មវិធី«ជជែកពីលុយ» ឬ «Money​​ Talk Show» បានលើកយកប្រធានបទ៖«ការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ» មកពិភាក្សាជាមួយនឹងវាគ្មិនកញ្ញា ឆឹង គឹមយី ប្រធានផ្នែកអភិវឌ្ឍន៍ផលិតផល និងប្រព័ន្ធប្រតិបត្តិនៃក្រុមហ៊ុន Kirirom Food Production និងជាសិក្ខាកាមដែលចូលរួមក្នុងគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ» ដែលសម្របសម្រួលដោយលោកជាវ សំណាង។

សូមអញ្ជើញទសន្សាកម្មវិធីដូចនៅខាងក្រោមនេះដូចតទៅ៖

ព័ត៌មានលម្អិតអំពីគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ» គឺជាការសហការរវាងក្រុមហ៊ុនឫទ្ធិពល និងក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រូដាក់សិន ដោយទទួលថវិកាបដិភាគគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236