ការ​ទទួល​បាន​​តម្លៃ​សេវា​ហិរញ្ញ​វត្ថុ​សមរម្យ​ អាច​ជួយ​​អ្វីខ្លះ​​ដល់​​ប្រជា​ពល​រដ្ឋដែល​មាន​ចំ​ណូល​ទាប​?
Posted by -
Phoung Somphors
Published on -
18/3/2022 9:15 AM

ភ្នំពេញ៖ ការ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​សេវាហិរញ្ញ​វត្ថុ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ ស្ថិរភាព​​ចំណូល​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។​ ការ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ដែល​មាន​តម្លៃ​សមរម្យ​នឹង​ជួយ​ឲ្យ​​ប្រ​ជា​ជន​ ដែល​មាន​ចំណូល​​ទាប​អាច​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​​របស់​ខ្លួន​បាន​ប្រសើរ​ជាង​មុន​និង​បង្កើន​ផល​វិជ្ជ​មាន​​ដល់​សេដ្ឋ​កិច្ច​។

ភាព​ស៊ី​ជម្រៅ​នៃ​សេវា​ហិរញ្ញ​វត្ថុ​ ជួយ​ពន្លឿន​កំណើន​សេដ្ឋ​កិច្ច​តាម​រយៈ​ការ​ពង្រី​ក​លទ្ធភាព​ដល់​ប្រជា​ជន ​ដែល​ខ្វះ​ខាត​ធន​ធាន​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ ​ដែល​នឹង​ជួយ​ពង្រឹង​ភាព​ធន់​និង​សមត្ថ​ភាព​​ទប់​ទល់​នឹង​​វិបត្តិ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​​គោល​នយោបាយ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ និង​គាំ​ទ្រ​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​​ចីរភាព​និង​បរិយាបន្ន​៕

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236