ភាព​ចាំ​បាច់​ក្នុង​ការ​លើក​កម្ពស់​វប្ប​ធម៌​សន្សំ​
Posted by -
Phoung Somphors
Published on -
25/3/2022 9:44 AM

ភ្នំ​ពេញ​៖ ​លទ្ធ​ផល​នៃ​របាយ​ការណ៍​វិភាគ​​ស្ថាន​ភាព​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា ​វប្ប​ធម៌​សន្សំ​ប្រាក់​ (​ជា​មួយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្លូ​វ​ការ​) មាន​កម្រិត​ទាប​។ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​សន្សំប្រាក់​ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ឥណទាន​។

រាជ​រដ្ឋាភិបាល​អាច​ដាក់​​​ចេញ​គំនិត​ផ្តួច​ផ្តើម​​លើក​ទឹក​ចិត្ត​ប្រជា​ជន​ឲ្យ​សន្សំ​ប្រាក់ ​តាម​រយៈ​យុទ្ធនាការ​អប់​រំ​​និង​ជំ​រុញ​ការ​សន្សំ​ជា​មួយ​បណ្តាញ​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ ដោយ​ផ្តល់​ផល​ប្រយោជន៍​ដូច​ជា​ ការ​ការ​ពារ​ប្រាក់​បញ្ញើ​ ការ​ផ្តល់​ឥណទាន​​ការ​អនុគ្រោះ​ពន្ធ​ ជា​ដើម​៕

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236