កម្រិត​សិក្សា​កាន់​តែ​ខ្ពស់​​នាំ​ឱ្យការ​​​ទទួល​បាន​«សេវា​ហិរញ្ញ​វត្ថុ​»​កាន់​តែ​ច្រើនមែនឬ​?
Posted by -
Phoung Somphors
Published on -
19/4/2022 10:24 AM

ភ្នំពេញ៖ ការ​ពិនិត្យ​ភាព​ខុស​គ្នា​នៃ​ស្ថាន​ភាព​ភូមិសាស្ត្រ​ ចំពោះ​បរិយាបន្ន​ហិរញ្ញ​វត្ថុ​បង្ហាញ​ថា​ បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​ទី​ប្រជុំ​ជន​មាន​កម្រិត​ខ្ពស់​ជា​ង​នៅ​ជនបទ​តិច​តួច​ (៧៤%​ នៃ​ប្រជា​ជន​ពេញវ័យ​នៅ​ទី​ប្រជុំ​ជន​ និង​៦៩%​ ​នៃ​ប្រជា​ជន​ពេញ​វ័យ​នៅ​ជន​បទ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​)។ បណ្តា​ខេត្ត​ដែល​មាន​កម្រិត​បរិយាបន្ន​​ហិរញ្ញ​វត្ថុ​ទាប​រួម​មាន​ ខេត្ត​ក្រចេះ​ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​រតនគិរី។​ ប៉ុន្តែ​ បើ​ពិនិត្យ​លើ​ចំនួន​ជាក់​ស្តែង​ឃើញ​ថា​ ចំនួន​ប្រជា​ជន​ពេញ​វ័យ​សរុប​នៅ​ជន​បទ​​មាន​ចំនួន​តែ ​១,៩​លាន​នាក់​ ដែល​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​។ គួរ​កត់​សម្គាល់​ថា ​ប្រជា​ជន​នៅ​ជន​បទ​មាន​តែ​ ១២%​ប៉ុណ្ណោះ​។ ភាគ​ច្រើន​នៃ​ប្រជា​ជន​នៅ​ទី​ជន​បទ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត​ (៤៣%)៕

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥» ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236