៣ខែដើមឆ្នាំ ពន្ធដារប្រមូលពន្ធបានប្រមាណ ១,២៦៣ លានដុល្លារ កើនឡើង២២.២៥%
Posted by -
Phoung Somphors
Published on -
21/4/2022 11:16 AM

ភ្នំពេញ៖ សរុបរយៈពេល៣ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមូលចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៥១១៥,៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣,០៧ លានដុល្លារ)ស្មើនឹង ៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កើនឡើងចំនួន ៩៣០,៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩,៨៧លានដុល្លារ) ស្មើនឹង ២២,២៥%។

យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនានិងត្រីមាសទី១ឆ្នាំ២០២២ ដែលចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ បានរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងខែរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលមានចំនួន ២៦៩៨,០២ ប៊ីលានរៀល(កើនឡើង ៥១៥,១៧ប៊ីលានរៀល ស្មើនឹង ២៣,៦០%), អាករលើតម្លៃបន្ថែមមានចំនួន ៧៧៤,០១ ប៊ីលានរៀល (កើនឡើង ១០១,៧៩ ប៊ីលានរៀល ស្មើនឹង១៥,១៤%), អាករពិសេសមានចំនួន ២៩៨,៤៧ ប៊ីលានរៀល កើនឡើង៤០,៨៤ ប៊ីលានរៀល ស្មើនឹង១៥,៨៦%),ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ ប៊ីលានរៀល (កើនឡើង ៥៥,០៥ប៊ីលានរៀល ស្មើនឹង២១,១៨%), និងលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យ ចំនួន ២២៦,៧៩ប៊ីលានរៀល (កើនឡើង ៥៨,៩៤ ប៊ីលានរៀល ស្មើនឹង ៣៥,១២%)។

ចំពោះតែលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែមីនា ឆ្នាំ២០២២ បានចំនួន ៣០៤០,៣៧ ប៊ីលានរៀល (ប្រមានជា ៧៥០,៧១លានដុល្លារ) ស្មើនឹង ២៦,៦៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៥៤៧,៣០ ប៊ីលានរៀល (ប្រមាណជា ១៣៥,១៤ លានដុល្លារ) ស្មើនឹង ២១,៩៥%៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236