នរណាខ្លះជាក្រុមអ្នកផ្តល់កម្ចីក្រៅផ្លូវការ?
ភ្នំពេញ៖ ក្រុមអ្នកសន្សំនិងផ្តល់ឥណទានជាច្រើនដូចជាសមាគមសន្សំនិងកម្ចីតាមភូមិ តុងទីន និងអ្នកឲ្យខ្ចីចងការក្នុងស្រុកសុទ្ធសឹងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការនៅកម្ពុជា។ប្រជាជនពេញវ័យប្រមាណ១២% ប្រើប្រាស់បណ្តាញក្រៅផ្លូវការក្នុងការគ្រប់គ្រងជីវភាពហិរញ្ញវត្ថុ។
បើពិនិត្យលើភាពត្រួតគ្នាប្រជាជនពេញវ័យដល់ទៅ៣៤% ប្រើប្រាស់បណ្តាញក្រៅផ្លូវការ។ការខ្ចីតាមបណ្តាញក្រៅផ្លូវការមានភាពទូលំទូលាយនៅកម្ពុជា និងជាជម្រើសមួយផ្សេងទៀតដ៏សំខាន់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ក្រុមកសិករជាច្រើនពឹងផ្អែកលើកម្ចីក្រៅផ្លូវការនិងអ្នកឲ្យខ្ចីចងការឯកជននៅតាមភូមិ។ទន្ទឹមនឹងនេះ ការសន្សំតាមរយៈតុងទីនជាវិធីពេញនិយមដែលការសន្សំត្រូវបានប្រមូលជាកញ្ចប់ ហើយសមាជិកក្រុមអាចដេញថ្លៃការប្រាក់ដើម្បីទទួលបានកម្ចីម្តងម្នាក់៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)