ក្រសួងអំពាវនាវម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិ នៅសិង្ហបុរី
Posted by -
Phoung Somphors
Published on -
23/4/2022 10:16 AM

ភ្នំពេញ៖ ក្រុមហ៊ុនរៀបចំពិព័រណ៍និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “SingaporeInternational Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 នៃប្រទេសសិង្ហបុរី។ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា អំពាវនាវឱ្យម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃរបស់ខ្មែរ ចូលរួមតាំងពិព័រណ៍លំដាប់អន្តរជាតិនេះដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្នុងនាមក្រសួង ដែលជាអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសសិង្ហបុរីផងនោះ បានអំពាវនាវដល់ជាម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មលំដាប់អន្តរជាតិមួយនេះ។

លិខិតប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានសេរសេរថា ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំនេះទទួលបានជោគជ័យអស់រយៈពេល ១៦ឆ្នាំរួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍អន្តរជាតិជាង ២២០ក្រុមហ៊ុន មកពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

ព័ត៌មានលម្អិតសូមទាក់ទងទៅលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ Judy@cems.com.sgទូរស័ព្ទ (+65) 96 60 99 38 ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាមរយៈ អាសយដ្ឋានដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុង្សី ភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236