«គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ»ពង្រីកដែនសេវាយ៉ាងឆាប់រហ័សនៅតាមបណ្តារាជធានី-ខេត្ត
ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្តុផ្លុវការនៅកម្ពុជា កំពុងពង្រីកបណ្តាញផ្តល់សេវាហិរញ្ញវត្ថុ ដោយបានបើកសាខានិងការិយាល័យតំណាងថ្មីៗជាបន្តបន្ទាប់ទាំងក្នុងរាជធានីនិងតាមបណ្តាខេត្ត។ នៅឆ្នាំ២០១៨ធនាគារពាណិជ្ជមានសាខាសរុបចំនួន៨៧៦ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសាខាសរុបចំនួន១,៤២៣។
ខណៈដែលធនាគារពាណិជ្ជផ្តោតលើការបើកសាខានៅរាជធានីភ្នំពេញ និងតាមទីប្រជុំជនធំៗគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានពង្រីកដែនសេវានៅតំបន់ដាច់ស្រយាល។ បន្ថែមលើការបើកសាខារបស់គ្រឹះស្ថានធនាគារជាប្រពៃណីគ្រឹះស្ថានធនាគារបានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន ATM ចំនួន១,៨១៨ ម៉ាស៊ីន POS ចំនួន១៥, ៤៧៦ សេវាធនាគារតាមអ៊ិនធឺណិតនិងសេវាធនាគារចល័ត ដើម្បីពង្រីកសេវាហិរញ្ញវត្ថុក្នុងប្រទេស។
ភ្នាក់ងារផ្តល់សេវាតាមទូរស័ព្ទចល័តសរុបក្នុងឆ្នាំ២០១៨ មានចំនួន៣៤,៤៤៩ ដែលជាមធ្យមភ្នាក់ងារមួយអាចផ្តល់សេវាតាមទូរស័ព្ទចល័តសរុបក្នុងឆ្នាំ២០១៨ មានចំនួន៣៤,៤៤៩ ដែលជាមធ្យមភ្នាក់ងារមួយអាចផ្តល់សេវាឲ្យប្រជាជនពេញវ័យចំនួន៣៥៦នាក់។ ទន្ទឹមនឹងនេះបណ្តាញផ្តល់សេវាហិរញ្ញវត្ថុដែលប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូងនៅឡើយ៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)