នរណាខ្លះជាទីផ្សារ​គោល​ដៅ​ចម្រុះ​នៃ​បរិយាបន្ន​ហិរញ្ញ​វត្ថុ​?
Posted by -
Phoung Somphors
Published on -
2/5/2022 9:10 AM

ភ្នំពេញ៖ ក្រុម​កសិករ ​(៣៣%)​ និង​ក្រុម​មាន​​មុខ​របរ​ផ្ទាល់​ខ្លួន ​(២០%​) ​គឺ​ជា​ទី​ផ្សារ​គោល​ដៅ​ធំ​បំផុត​នៅ​កម្ពុជា​។ ទោះជា​យ៉ាង​ណា​​ក្រុម​មាន​មុខ​របរ​ផ្លូវ​ការ ​១១% ​នៃ​ប្រ​ជា​ជន​ពេញ​វ័យ​ដែល​ជា​ទី​ផ្សារ​គោល​ដៅ​តូច​តែ​មាន​កម្រិត​បរិយាបន្ន​ខ្ពស់​បំផុត ​(៨៨%) ​ហើយ​បន្ទាប់​មក​គឺ​ក្រុម​មាន​មុខ​របរ​ផ្ទាល់​ខ្លួន ​(៨២%)​។ ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត​មាន​ភា​ព​ប្រហាក់​ប្រហែល​គ្នា​នៅ​គ្រប់​ទី​​ផ្សារ​គោល​ដៅ​លើក​លែង​តែ​ក្រុម​មាន​មុខ​របរ​ផ្លូវ​ការ​ប៉ុណ្ណោះ​ ដែល​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត ​(៣២%)​ ទាប​ជាង​ទី​ផ្សារ​គោល​ដៅ​ដទៃ​ទៀត​។ ក្រុម​អ្នក​នៅក្នុង​បន្ទុក​ (១២%) និង​ក្រុម​មាន​មុខ​របរ​ក្រៅ​ផ្លូវ​ការ​ (១០%) ​​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ពី​គ្រួសារ​និង​មិត្ត​ភក្តិ​ច្រើន​ជាង​គេ​ក្នុង​ការ​គ្រប់​គ្រង​ជី​វ​ភាព​ហិរញ្ញ​វត្ថុ​៕

(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236