លោកជំទាវឧកញ៉ា កែវ មុំ ពន្យល់ពីគោលគំនិតនៃចំណេះដឹងហិរញ្ញវត្ថុនិងប្រភពលុយត្រជាក់!
ភ្នំពេញ៖ នៅក្នុងកម្មវិធីជជែកពីលុយដែលលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានចូលរួមជាវាគ្មិនចែករំលែកបទពិសោធនិងទស្សនអំពីចំណេះដឹងហិរញ្ញវត្ថុនិងប្រភេទឬប្រភពលុយត្រជាក់។
លោកជំទាវឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា អ្វីដែលសំខាន់សម្រាប់មនុស្សម្នាក់ៗគឺលុយកាក់នេះហើយ ប៉ុន្តែនៅពេលដែលយើងធ្វើអ្វីៗដើម្បីតែលុយ ឬហៅថាមុខលុយ ដែលមិនមែនជាលុយបានមកពីការធ្វើអ្វីទៅតាមឧត្តមគតិខ្លួនឯងគឺមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ បើយើងរកលុយមកដែលត្រឹមត្រូវតាមរយៈការប្រកបអាជីវកម្មដោយស្របច្បាប់និងមិនប៉ះពាល់ដល់សង្គម ឬបានមកដោយកម្លាំងញើសឈាមរបស់យើង នោះគឺជាប្រាក់ដែលយើងទទួលបានដោយត្រជាក់។
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោមនេះ៖
«ដើម្បីរក្សាប្រាក់នោះឱ្យបានគង់វង្សយូរអង្វែង យើងត្រូវយល់ដឹងពីការគ្រប់គ្រងលុយកាក់នោះថាតើលុយដែលចូលមកយើងត្រូវចាត់ចែកលើអ្វីខ្លះ? ត្រូវទុកដាក់ដោយរបៀបណា? ការចាយវាយដោយមិនខ្ជះខ្ជាយនិងត្រូវដឹងថាអ្វីដែលមិនគួរទិញនិងអ្វីដែលចាំបាច់ត្រូវតែទិញ។ល។ ទាំងនេះជាកក្តាមួយដែលធ្វើឱ្យយើងគ្រប់គ្រងលុយកាក់បានល្អ»។លោកជំទាវឧកញ៉ា កែវ មុំ បានពន្យល់យ៉ាងដូច្នេះនៅក្នុងកម្មវិធីជជែកពីលុយរបស់ក្រោមហ៊ុនឫទ្ធិពលកាលពីថ្ងៃទី៣០ ខែមាសា ឆ្នាំ២០២២៕