ប្រតិបត្តិការនៃ«វិស័យធានារ៉ាប់រង» ដែលកំពុងផ្តល់និងចែកចាយសេវាធានារ៉ាប់រង
ភ្នំពេញ៖ មកដល់បច្ចុប្បន្នវិស័យធានារ៉ាប់រងមានប្រតិបត្តិការធានារ៉ាប់រងចំនួន៦៩ ដែលកំពុងផ្តល់និងចែកចាយសេវាធានារ៉ាប់រង រួមមានការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងខ្នាតតូច។ អត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងបានកើនឡើង ក្នុងនោះប្រជាជនពេញវ័យបានប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ២៨% ក្នុងឆ្នាំ២០១៨ និងអត្រានៃចំណូលពីសេវាធានារ៉ាប់រងធៀបនឹងផ.ស.ស បានកើនឡើងពី០,២១% នៅឆ្នាំ២០១០ ទៅ០,៨៣% នៅឆ្នាំ២០១៨ ហើយក្នុងកំឡុងពេលដូចគ្នាដែរដង់ស៊ីតេធានារ៉ាប់រងបានកើនឡើងពី១,៧៣% ដុល្លារអាមេរិកក្នុងម្នាក់ទៅ១២,០៤% ដុល្លារអាមេរិកក្នុងម្នាក់៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)