ភាពចាំបាច់ក្នុងការលើកកម្ពស់វប្បធម៌សន្សំ
ភ្នំពេញ៖ លទ្ធផលនៃរបាយការណ៍វិភាគស្ថានភាពបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៧ បានបង្ហាញថាវប្បធម៌សន្សំប្រាក់(ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ) មានកម្រិតទាប។ ការណ៍នេះអាចធ្វើឲ្យប្រសើរឡើង តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការសន្សំប្រាក់ជំនួសឲ្យការប្រើប្រាស់ឥណទាន។ រាជរដ្ឋាភិបាលអាចដាក់ចេញគំនិតផ្តួចផ្តើមលើកទឹកចិត្តប្រជាជនឲ្យសន្សំប្រាក់តាមរយៈយុទ្ធនាការអប់រំ និងជំរុញការសន្សំជាមួយបណ្តាញសេវាហិរញ្ញវត្ថុផ្លូវការដោយផ្តល់ផលប្រយោជន៍ដូចជា ការការពារប្រាក់បញ្ញើ ការផ្តល់ឥណទានការអនុគ្រោះពន្ធ ជាដើម៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)