បណ្ឌិត តាន់ មុនីវណ្ណ៖«ពលរដ្ឋខ្មែរគួររៀនគ្រប់គ្រងលុយកាក់តាមជនជាតិជ្វីហ្វ»
ភ្នំពេញ៖ នៅពេលដែលគេនិយាយអំពីការចាយលុយគេនឹកឃើញដល់ជនជាតិជ្វីហ្វ។ សព្វថ្ងៃនេះជនជាតិជ្វីហ្វ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅលើពិភពលោក។ បើតាមឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក (CEA) និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប ជនជាតិជ្វីហ្វរាល់ពេលដែលពួកគេចាយលុយ១កាក់ ឬ ១ដុល្លារណាក៏ដោយត្រូវតែមានអត្ថន័យ ហើយតែងតែគិតថាពេលចាយទៅបានចំណេញផលអ្វីមកវិញ។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ដែលជាអ្នកសិក្សាស្រាវជ្រាវនិងអានសៀវភៅច្រើនមើលឃើញពីគំរូភាពរបស់ជនជាតិជ្វីហ្វ បង្រៀនកូនរបស់ពួកគេឱ្យចេះរកស៊ីតាំងពីតូច និងបង្រៀនឱ្យចេះចាយលុយដោយយកចិត្តទុកដាក់និងហ្មត់ចត់ ហើយប្រើប្រាស់លុយឱ្យត្រូវទិសដៅ។ លោកបណ្ឌិត លើកទឹកចិត្តឱ្យសិស្សនិស្សិតអានសៀវភៅដែលទាក់ទងនឹងការគ្រប់គ្រងចាយវាយលុយកាក់របស់ជនជាតិជី្វហ្វ ដើម្បីឱ្យដឹងពីគុណវុឌ្ឍិលុយបានច្បាស់។ តើជនជាតិជ្វីហ្វពូកគែគ្រប់គ្រងលុយកាក់យ៉ាងណា នោះសូមទស្សនាការពន្យល់របស់ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ តាមតំណភ្ជាប់ខាងក្រោមនេះ៖