ការជំរុញការធានារ៉ាប់រងខ្នាតតូចដល់ប្រជាជនក្រីក្រនៅតំបន់ជនបទ
ភ្នំពេញ៖ ការធានារ៉ាប់រងខ្នាតតូច ជាប្រភេទធានារ៉ាប់រងសម្រាប់ប្រជាជនពេញវ័យមានប្រាក់ចំណូលទាបដែលភាគច្រើនមិនទាន់ទទួលបានការធានារ៉ាប់រងនៅឡើយ។ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងលើការទូទាត់ឥណទាន ដែលអតិថិជនអាចជ្រើសរើសសំណងធានារ៉ាប់រងជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់សម្រាប់ធានារ៉ាប់រងសុខភាពខ្នាតតូចករណីនេះ ជាមូលដ្ឋានគ្រឹះដ៏ល្អដើម្បីបង្កើតឲ្យមានការផ្តល់សេវាធានារ៉ាប់រងជីវិតបន្ថែមទៀតនិងការស្វែងរកសក្តានុពលសម្រាប់សេវាធានារ៉ាប់រង។
បទប្បញ្ញត្តិស្តីពីការធានារ៉ាប់រងខ្នាតតូចកំពុងត្រូវបានរៀបចំ ដើម្បីធានាឲ្យមានប្បញ្ញត្តិសំខាន់ៗសម្រាប់គ្រងគ្រងវិស័យធានារ៉ាប់រងខ្នាតតូច ដែលអាចជំរុញដល់កំណើននៃវិស័យនេះ។ ដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការពង្រីកវិស័យធានារ៉ាប់រងខ្នាតតូចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជានិងក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ត្រូវដាក់ចេញបទប្បញ្ញវត្តិរួមសម្រាប់លើកកម្ពស់បណ្តាញចែកចាយផលិតផលធានារ៉ាប់រងនិងត្រួតពិនិត្យប្រតិបត្តិករដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់និយ័តករនីមួយៗ៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)