ក្រសួងអំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍គ្រឿងអលង្ការលើកទី៦៧ នៅក្រុងបាងកក
ភ្នំពេញ៖ ពិព័រណ៍គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ បាងកក លើកទី៦៧ «The 67th Bangkok Gems & Jewelry Fair» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧-១១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកកប្រទេសថៃ។ ពិព័រណ៍នេះមានតម្លៃកម្រិតអន្តិរជាតិនិងមានភ្ញៀវមកទស្សនាជុំវិញពិភពលោក។
ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចេញសេចក្តីប្រកាសនេះ កាលពីថ្ងៃទី២៤ មិថុនា ដោយអំពាវនាវឱ្យជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលកំពុងធ្វើការលើវិស័យគ្រឿងអលង្ការនិងត្បូងថ្ម ចូលរួមឲ្យបានច្រើនកុះករ។ ក្រសួងបានឱ្យដឹងថា ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការនិងត្បូងថ្មនេះ មានតម្លៃកម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យអស់រយៈពេល ៦៦លើករួចមកហើយ ដោយមានអ្នកតាំងពិព័រណ៍ និងអ្នកទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោកបានមកចូលរួម។
ចំពោះសហគ្រិនដែលប្រកបរបរគ្រឿងអលង្ការនិងត្បូងថ្មនេះ ចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយនេះ ទាកទងមកនាយកដ្ឋានដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈ ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល ritatong19@gmail.comឲ្យបានត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ជាកំណត់៕