រដ្ឋបាលខេត្តកោះកុង អំពាវនាវឱ្យចូលរួមជាវ«កាក់រូបសម្តេចតា» នៅថ្ងៃព្រះរាជកម្មវិធី«១០០ព្រះវស្សា»
Posted by -
Phoung Somphors
Published on -
28/6/2022 3:44 PM

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង និងសហភាពសហព័ន្ធយុជនកម្ពុជាប្រចាំខេត្តកោះកុង ដែលតំណាងឱ្យគណៈកម្មការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា» របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហុន «ព្រះបរមរតនកោដ្ឋ» បានរៀបចំជា«មូនិធិមុទិតា» ដោយអំពាវនាវឱ្យសាធារណជនចូលរួមជាវ«កាក់រូបសម្តេចតា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ក្នុងលិខិតអំពាវនាវរបស់រដ្ឋបាលខេត្តកោះកុង ដែលចុះហត្ថលេខាកាលពីកាលពីថ្ងៃទី២៧ មិថុនា ដោយលោកជំទាវ មិថុនា ភូថង  អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុងអំពាវនាវដល់សារណជន សប្បុរសធម៌ និងអាជីវករទាំងអស់ចូលរួមជាវ និងឱ្យប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដោយបញ្ជាក់ពីតម្លៃនៃកាក់នេះ។ «កាក់រូបសម្តេចតា»មួយ មានតម្លៃ២ម៉ឺនរៀល និង«កាក់រូបសម្តេចតាដែលមានប្រអប់»មួយ មានតម្លៃ២ម៉ឺន៤ពាន់រៀល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236