ក្រសួងសេដ្ឋកិច្ច៖«គ្រប់អង្គភាពថវិកាត្រូវពង្រឹងការរៀបចំផែនការថវិកា និងចំណូលចំណាយថវិកាឆ្នាំ២០២៣ ឱ្យកាន់តែសុក្រឹត»
Posted by -
Phoung Somphors
Published on -
4/7/2022 10:29 AM

ភ្នំពេញ៖ គ្រប់អង្គភាពថវិកាចូលរួមប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៣ ឱ្យកាន់តែសុក្រឹត និងគ្រប់ជ្រុងជ្រោយ។ការជំរុញឱ្យយកចិត្តទុកដាក់របស់អង្គភាពថវិកានេះ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកាសំដៅបន្តរក្សាបាននូវភាពជាគំរូក្នុងការអនុវត្តថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

«គ្រប់អង្គភាពថវិកាត្រូវបន្តពង្រឹងការទទួលខុសត្រូវមានឆន្ទៈម្ចាស់ការ និង គណនេយ្យភាព ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់សម្រាប់ឆ្នាំដំបូងនៃការអនុវត្តសាកល្បងថវិកាព័ត៌មានសមិទ្ធកម្មក្នុងឆ្នាំ២០២៣ខាងមុខ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ាន សាហ៊ីប ដែលអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក «កិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៣»ដែលសម្របសម្រួលរៀបចំដោយអគ្គលេខាធិការដ្ឋានក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំ នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុនេះ ដើម្បីពិនិត្យ ពិភាក្សានិងបូកសរុប សេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៣ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមានតំណាងមកពីគ្រប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ២៥០នាក់ចូលរួមផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236