ថវិកា១៥០ដុល្លារ ត្រូវបានផ្តល់ជាហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍
Posted by -
Phoung Somphors
Published on -
4/7/2022 10:32 AM

ភ្នំពេញ៖ ថវិកាចំនួន ១៥០លានដុល្លារ ដែលបានមកពីបដិភាគរបស់រដ្ឋាភិបាលចំនួន ៧៥លានដុល្លារ និងតាមរយៈធនាគារ SME និងបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFls) ចំនួន ៧៥លានដុលារ។ ថវិកាត្រូវបានបានដាក់សម្ពោធឱ្យដំណើរការក្នុងគម្រោង«សហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» គ្រោមអធិបតី២០២២ ឯកឧត្ត អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ គ្រោងផ្តល់ហិរញ្ញប្បទាន ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីថ្មី ឆ្នាំ២០២១-២០២៣។

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចណ៍ដែលមានតម្រូវការហិរញ្ញវត្ថុ ដើម្បីស្តារនិងជំរុញវិស័យទេសចរណ៍ អាចស្នើសុំកម្ចីបានក្នុងទំហំ ៤០០,០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ដែលរយៈពេលឥណទានអាចបានរហូតដល់ ៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ខែ។ ឥណទានអនុគ្រោះនេះ ប្រកាសទទួលសំណើចាប់ទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ ដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលបាននិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។

គ្រឹះស្ថានហិរញ្ញវត្ថុទាំងចំនួន១៩ នោះ រួមមាន៖ធនាគារ កាណាឌីយ៉ា, ស្ថាបនា, អេស៊ីលីដា, ជីបម៉ុង, វឌ្ឍនៈអាស៊ីចំកាត់, វីង, ព្រីនស៍, ស៊ីអាយអិមប៊ី, ប្រៃសណីយ៍កម្ពុជា, ភ្នំពេញពាណិជ្ជ, អ អេច ប៊ី, សាខម, ហត្ថា,ហ្វីលីព, អេស៊ា-ប៉ាស៊ីហ្វិក, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាព្រមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, ខេមា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236