រកចំណូលបានជាង ២,៤លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរ ក្នុងរយៈពេល៦ខែដើមឆ្នាំ
Posted by -
Phoung Somphors
Published on -
6/7/2022 12:13 PM

ភ្នំពេញ៖ គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការលក់សំបុត្រចូលទស្សនាក្នុងតំបន់រមណីយដ្ឋាន​អង្គរបានជាង២,៤លានដុល្លារ កើនឡើង​ជាង ១០០០​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរបញ្ជាក់ថា រយៈពេល៦ខែមកនេះ ចំនួនភ្ញៀវទេសចរសរុបមាន ៥៩,៩៨៣នាក់ បានទិញសំបុត្រចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរ ចាប់តាំងពីរដ្ឋបាលភិបាលប្រកាសបើកព្រំដែន ទទួលទេសចរបរទេសចាក់វ៉ាកសាំងកូវីដ-១៩។ ចំណែកសម្រាប់តែខែមិថុនា កន្លងទៅ រមណីយដ្ឋានអង្គរលក់សំបុត្រចូលទស្សនាបាន ៥៦៣,៦៥៣ដុល្លារ ដែលមានទេសចរចំនួន ១៤,២០៤នាក់។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់អំពីការឧបត្ថម្ភ​ទៅមូលនិធិ​គន្ធបុប្ផា បាន​ចំនួន ១១៩,៩៦៦ដុល្លារផងដែរ តាមរយៈចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236