គយ ប្រមូលចំណូលពន្ធបាន ១,២៩៣លានដុល្លារក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២
ភ្នំពេញ៖ រយៈពេល៦ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលពន្ធចំណូលពន្ធអាករបានសរុប ១,២៩៣លានដុល្លារ ស្នើនឹង៥០.១ភាគរយ នៃផែនការ។ តួលេខចំណូលពន្ធគយនេះ ត្រូវបានឯកឧត្តម គុណញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម គុណ ញឹម បានឱ្យដឹងថាចំណូលពន្ធអាករក្នុងត្រីឆមាសទី១នេះ គឺស្នើនឹង៥០.១ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្រាប់ចំណូលពន្ធគយកាលពីឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលបានជិត ២,៣០០លានដុល្លារ ធា្លក់ចុះ ៥.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕