ពន្ធដារ​ ក្រើនរម្លឹកម្ចាស់អចលនទ្រព្យស្រូតបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
12/7/2022 5:03 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្រើនរម្លឹកម្ចាស់អចលនទ្រព្យទាំងអស់ស្រូតទៅបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ក្នុងករណីដែលម្ចាស់អចលនទ្រព្យ មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ទេនោះ នឹងត្រូវរងទោសទណ្ឌតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានពន្ធដារនៅថ្ងៃទី១២ កក្កដារនេះ។

ការក្រើនរម្លឹកដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសនេះ ត្រូវបានអគ្គនាយដ្ឋានពន្ធដារឱ្យដឹងថា ដើម្បីជំរុញដល់ការប្រពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ឱ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀងសវាងនូវការកកស្ទុះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់។

កាលបរិច្ឆេទដែលនឹងត្រូវផុតកំណត់បង់ពន្ធនេះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យម្ចាស់អចលនទ្រព្យទៅបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។ ក្រៅពីនេះម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធតាមកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកបានពី App Store ឬ Play Store បានផងដែរ។

ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ អនុលោមតាមប្រកាសចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសចុះថ្ងៃទី០៥ ខែកក្កដាឆ្នាំ១៩៩៦ ស្តីពីកាករប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236