ក្រសួងសាធារណការ លក់ស្លាកលេខពិសេសបាន១០លានដុល្លារ ក្នុងឆមាសទី១ កើន២៥% ធៀបនឹង ឆ្នាំ២០២១
Posted by -
Phoung Somphors
Published on -
14/7/2022 2:06 PM

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការណ៍និងដឹកជញ្ជូន លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) បានចំនួន១៩ ៧៦៦លេខ ដែលបានចំណូលប្រមាណ ៤០ ៦៤១ ១៨៧ ៤០០រៀល ស្នើនឹងប្រមាណ១០លានដុល្លារ។ ទំហំប្រាក់ចំណូលនេះ កើនឡើង២៥% បើធៀបនឹងឆ្នាំ២០២១ ក្នុងរយះពេលដូចគ្នា។

បើតាមក្រសួងសាធារណការណ៍ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣,២៧១លេខ ទទួលបានថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០រៀល កើនឡើង១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥លេខ ទទួលបានថវិកាប្រមាណ ១៩ ២៧៥ ៧៨០៤០០ កើនឡើង ៣២% បើធៀបនឹងរយះពេលដូចគ្នានៃឆ្នាំ២០២១។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឱ្យដឹងថា ដំណើរវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននៃការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តមានតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ «ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននេះ ឆ្លុះបញ្ចាំងឱ្យឃើញពីគំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរបែប»។ នេះជាការថ្លែងបញ្ជាក់របស់លោកជំទាវកុយ សុដានី នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី៖«វឌ្ឍភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីររថយន្ត» កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236