៦ខែដើមឆ្នាំ ពន្ធដារប្រមូលពន្ធបានជាង ១៩៧០លានដុល្លារ កើនឡើង ២៩,៨៧% ធៀបនឹងឆ្នាំ២០២១
Posted by -
Phoung Somphors
Published on -
23/7/2022 5:37 PM

ភ្នំពេញ៖ សរុបរយះពេល៦ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៧៩៨០,៥៧ ប៊ីលាលរៀល (ប្រមាណជា ១៩៧០,៥១លានដុល្លារ) ស្មើនឹង៦៩,៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាកររយះពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ១៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤លានដុល្លារ) ស្មើនឹង ២៩,៨៧%។

យោងតាមកិច្ចប្រជុំសរុបលទ្ធិផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆមាសទី១ ឆ្នាំ២០២២ ដែលចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧,១៩% អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស ២៥,១៦% អាករពិសេស ៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលទ្រព្យ ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២%។

ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែមិថុនា ឆ្នាំ២០២២ បានចំនួន ៩៨៦,១០ ប៊ីលានរៀន (ប្រមាណជា ២៤៣,៤៨លានដុល្លារ) ស្មើនឹង ៨,៦៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមិថុនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៣០៧,២៩ប៊ីលានរៀល (ប្រមាណជា ៧៥,៨៧លានដុល្លារ) ស្មើនឹង៤៥,២៧%៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236