ត្រឹម១៨ថ្ងៃ គយ ប្រមូលពន្ធអាករបាន ៤.៣៤លានដុល្លារ លើរថយន្តគ្មានពន្ធដែលនៅសេសសល់ក្នុងប្រទេស
Posted by -
Phoung Somphors
Published on -
25/7/2022 12:48 PM

ភ្នំពេញ៖ ការអនុគ្រោះបង់ពន្ធសម្រាប់រថយនចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ដោយពុំតម្រូវឱ្យកែចង្កូត នឹងផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដានេះហើយ។ គិតត្រឹមត្រឹមការសម្រេចរបស់រដ្ឋភិបាលដោយមិនតម្រូវឱ្យរថយន្តចង្កូតស្តាំខែទៅចង្កូតឆ្វេងវិញ មកត្រឹមជាប្រមូលពន្ធនិងអាករជូនរដ្ឋ កាលពីថ្ងៃទី០១ ដល់១៨ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលពន្ធអាករសរុបបានប្រមាណ ៤,៣៥លាន។

ចំពោះលទ្ធិផលដែលទទួលបានពីការចុះបញ្ជី និងបង់ពន្ធអាកររថយន្តរបស់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ គឺរថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបចំនួន ២០៦០គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១០២៩គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១០៣១គ្រឿង។ រីឯ រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឲ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយមិនរងពិន័យមានចំនួន ១៥គ្រឿង។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ បានក្រើនរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលសេសសល់ ត្រូវរួសរាន់ទៅបង់ពន្ធអាករ និងស្នើសុំចុះបញ្ជីនៅអង្គភាពគយនិងរដ្ឋាករ ដែលនៅជិតបំផុតយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាបនិងរឹបអូសដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងប្បញ្ញត្តិជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236