ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្រុមហ៊ុន២ បោះទុនជាង ១៤លានដុល្លារ បើករោងចក្រកាបូបនិងសម្លៀកបំពាក់
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ១៤.៣លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលអាចបង្កើតការបានប្រមាណ ៣,៦៥០នាក់។
បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនទាំងពីរនោះ គឺក្រុមហ៊ុន MILANNALEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។
ចំណែកក្រុមហ៊ុនមួយទៀត មានឈ្មោះ BESTBEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,២៣៦កន្លែង៕